* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Joao Felix នៅតែសង្ឃឹមថានឹងអាចត្រលប់ទៅ Barcelona វិញ
Joao Felix ហាក់ដូចជានៅតែតាំងចិត្តក្នុងការត្រលប់ទៅ Barcelona វិញដោយអតីតកីឡាករ Chelsea រូបនេះថែមទាំងបានច្រានចោលការផ្តល់ជូនដែលមកពី Aston Villa ទៀតផង។

ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ទើបតែត្រលប់ទៅ Atletico Madrid ដើម្បីចាប់ផ្តើមរដូវកាលថ្មី។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលគាត់ត្រលប់ទៅក្រុម Atletico Madrid វិញ Joao Felix បានហ្វឹកហាត់តែម្នាក់ឯង។ រឿងនេះបានកើតឡើងដោយសារតែ Diego Simeone មិនបានទុករូបគេជាផ្នែកសំខាន់ក្នុងផែនការរបស់គាត់សម្រាប់រដូវកាលក្រោយ ហើយ Joao Felix ក៏កំពុងរង់ចាំផ្លូវចេញដែរ។

Atletico Madrid ត្រូវបានគេរាយការណ៍មកថា ជិតបញ្ចប់ការចរចារផ្ទេរកីឡាករ Joao Felix ជាមួយក្លឹប Aston Villa នៅ Premier League ។ ទោះជាយ៉ាងណាក៏ដោយ ដូចដែលបានរាយការណ៍ដោយ Diario SPORT កីឡាករ Felix បានច្រានចោលសំណើនេះ ហើយបានសង្កត់ធ្ងន់ថាគាត់គ្រាន់តែចង់ទៅ Barcelona ប៉ុណ្ណោះ។