តើបងប្អូនយល់យ៉ាងណាដែលចំពោះទម្រង់លេងរបស់កីឡាករ Nick Taylor?

ខ្សែប្រយុទ្ធស្លាបរបស់ក្រុមជម្រើសជាតិកម្ពុជាកីឡាករ Nick Taylor មួយរយៈចុងក្រោយនេះកំពុងធ្វើបានយ៉ាងល្អទាំងក្នុងក្រុមជម្រើសជាតិនឹងក្លឹបអាណាព្យាបាលរបស់ខ្លួន ហើយកីឡាករកូនកាត់ខ្មែរអាមេរិករូបនេះក៏ទទួលបានការកោតសរសើរជាបន្តបន្ទាប់ពីសំណាក់អ្នកគាំទ្រផងដែរ។

យ៉ាងណាមិញតាមការនិយាយពីមាត់មួយទៅមាត់មួយគ្រារូបគេមកដល់ទឹកដីកម្ពុជាដំបូង អតីតកីឡាកររបស់ក្លឹបបាល់ទាត់ Olando City B រូបនេះហាក់មិនសូវធ្វើបានល្អឡើយទាំងនៅក្នុងក្រុមជម្រើសជាតិនឹងក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ប៉ុន្តែមកដល់ពេលនេះរូបគេកំពុងធ្វើបានល្អជាខ្លាំងក្នុងនាមជាកីឡាករកូនកាត់។

ទោះបីជាយ៉ាងណាក៏តាមរយៈការប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិកម្ពុជាតទល់ជាមួយក្រុមជម្រើសជាតិហ្គីណេ អេក្វាទ័រ កាលពីពេលថ្មីនេះ ត្បិតក្រុមជម្រើសជាតិកម្ពុជារងបរាជ័យក្នុងលទ្ធផល២ទល់និង០ក៏ពិតមែន តែកីឡាករមួយចំនួនធំរបស់កម្ពុជាហាក់មានទម្រង់លេងល្អប្រសើរមែនទែន ជាពិសេសគឺកីឡាករ Nick Taylor ដែលសម្របខ្លួនបានយ៉ាងឆាប់រហ័សជាមួយក្រុមជម្រើសជាតិ។

គួរបន្ថែមផងដែលថាក្រោយចប់ការប្រកួតអ្នកគាំទ្រក្រុមជម្រើសជាតិកម្ពុជាបានសង្កត់ធ្ងន់ថាក្រុមគោព្រៃធ្វើមិនទាន់បានល្អឡើយនៅតំបន់ប្រយុទ្ធ ហេតុនេះប្រសិនបើយើងអាចពង្រឹងនៅតំបន់ប្រយុទ្ធអោយកាន់តែមុតស្រួចជាងនេះយើងនឹងទទួលបានលទ្ធផលល្អជាងនេះជាមិនខាន់៕