ខ្សែប្រយុទ្ធ Real Madrid រូបនេះមិនខ្លាចក្នុងការប្រជែកៅអីជាមួយ Mbappe នោះទេ

មានព័ត៌មានថា Rodrygo កំពុងចាប់ផ្តើមរៀបចំផែនការចាកចេញពី អធិរាចសរ Real Madrid ។ ទោះ​ជា​យ៉ាង​ណា Romano បាន​រាយការណ៍​ថា​ព័ត៌មាន​នេះ​មិន​ពិត​ទេ ហើយ​Rodrygoបាន​ត្រៀម​ខ្លួន​ប្រកួត​ដើម្បី​បន្ត​ប្រជែងកៅអៅ១១នាក់ដំបូងសម្រាប់ Real Madrid ។

ខ្សែប្រយុទ្ធក្រុម Real Madrid , Rodrygo Goes , មិនខ្លាចក្នុងការប្រជាកៅអី១១នាក់ជាមួយ Kylian Mbappe ក្នុងក្រុម Real Madrid សម្រាប់រដូវកាលក្រោយ។ ដូចដែលបានបង្ហាញដោយអ្នកជំនាញការផ្ទេរអ៊ឺរ៉ុប Fabrizio Romano, Rodrygo ត្រៀមខ្លួនរួចរាល់ហើយដើម្បីប្រកួតប្រជែងសម្រាប់តួនាទីជាខ្សែប្រយុទ្ធ។

ដូចដែលបានដឹងហើយ Kylian Mbappe ថ្មីៗនេះត្រូវបានគេរាយការណ៍យ៉ាងទូលំទូលាយថានឹងផ្លាស់ទៅប្រទេសអេស្ប៉ាញ។ គាត់បានសម្រេចចិត្តចាកចេញពី PSG ទៅចូលរួមជាមួយ Real Madrid ។ ការមកដល់របស់ Kylian Mbappe គឺជាដំណឹងអាក្រក់សម្រាប់ Rodrygo ។ តំណែងរបស់គាត់ជាខ្សែប្រយុទ្ធរបស់ Real Madrid អាចត្រូវបានផ្លាស់ប្តូរដោយវត្តមានរបស់ Mbappe ។