មកស្គាល់កីឡាករ៤រូបដែលរកគ្រាប់បាល់បានលឿនជាងគេក្នុងព្រឹត្តិការណ៍ EURO ២០២៤…

ពិតណាស់ការប្រកួតព្រឹត្តិការណ៍ UEFA EURO ២០២៤ កាន់តែខិតជិតនឹងរកឃើញជើងឯកនាពេលឆាប់ៗនេះហើយ ខណៈក្នុងអត្ថបទនេះអេតមីនចង់សង្កត់ធ្ងន់ទៅលើកំពូលកីឡាករទាំង៤រូបដែលរកគ្រាប់បាល់បានលឿនជាងគេក្នុងព្រឹត្តិការណ៍ EURO ២០២៤នេះ។

យ៉ាងណាមិញកីឡាករទាំង៤រូបដែលរកគ្រាប់បាល់បានលឿនជាងគេរួមមាន៖
ទី៤ កីឡាកររបស់ក្រុមជម្រើសជាតិហ្សកហ្ស៊ី Khvicha Kvaratskhelia ជាកីឡាករដែលរកគ្រាប់បាល់លឿនជាងគេលំដាប់ទីពីរក្នុងព្រឹត្តិការណ៍ EURO ២០២៤ ដោយរូបគេចាយពេលត្រឹមតែ ៣:៣២វិនាទីគេអាចរកគ្រាប់បាល់បានក្នុងជំនួបតទល់ជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល។

ទី៣ កីឡាកររបស់ក្រុមជម្រើសជាតិប៊ែលហ្ស៊ិក Youri Tielemans គេបានរកគ្រាប់បាល់ទៅលើក្រុមជម្រើសជាតិរូម៉ានីដោយប្រើពេលត្រឹមតែ ១:១៣វិនាទីប៉ុនណ្ណោះ។

ទី២ កីឡាករខ្សែការពារឆ្នើមរបស់ក្រុមជម្រើសជាតិតួគី Merih Demiral ចាយពេលត្រឹមតែ ៥៧វិនាទីតែប៉ុនណ្ណោះគេអាចរកគ្រាប់នាំមុខទៅលើក្រុមជម្រើសជាតិអូទ្រីស។

ទី១ កីឡាកររបស់ក្រុមជម្រើសជាតិ អាល់បានី Nedim Bajrami គឺជាកីឡាករទីមួយដែលរកគ្រាប់បាល់បានលឿនជាងគេក្នុងព្រឹត្តិការណ៍ EURO ២០២៤ ដោយចាយពេលត្រឹមតែ ២៣វិនាទីប៉ុនណ្ណោះបើកការនាំមុខទៅលើក្រុមជម្រើសជាតិអ៊ីតាលី។

គួរបន្ថែមផងដែលថាកីឡាករទាំង៤រូបខាងលើដែលជាម្ចាស់កំណត់ត្រាកីឡាករដែលរកគ្រាប់បាល់បានលឿនជាងគេខាងលើ អស់ភារកិច្ចក្នុងព្រឹត្តិការណ៍ UEFA EURO ២០២៤ នេះហើយគ្មានកីឡាករណាម្នាក់ឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឡើយ៕