Ronaldo កំពុងប្រឈមមុខជាមួយនឹងពាក្យបណ្ដឹងដែលមានតម្លៃជាង១ប៊ីលានដុល្លារព្រោះ…

Cristiano Ronaldo ត្រូវបានតុលារដ្ថផ្លូរីដាសហរដ្ឋអាមេរិកចោទប្រកាន់អំពីរឿងរ៉ាវបុរសសញ្ជាតិព័រទុយហ្គាលដែលបច្ចុប្បន្នកំពុងប្រកបអាជីពនាប្រទេសអារ៉ាប៊ីសាអូឌីត បានផ្សព្វផ្សាយនិងចូលរួមយ៉ាងសកម្មក្នុងការលក់មូលបត្រដែលមិនបានចុះបញ្ជីក្នុងកិច្ចសហការជាមួយ Binance។

យ៉ាងណាមិញ CR7 ត្រូវបានគេដឹងថាគាត់តែតែងចូលរួមផ្សព្វផ្សាយ Binance ដែលជាជារូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតរបស់ពិភពលោក តែគ្រប់គ្នាមិនបានដឹងឡើយថាមូលបត្រដែល CR7 ធ្លាប់បានផ្សព្វផ្សាយនោះគឺមិនបានចុះបញ្ជីត្រឹមត្រូវ។

ទោះបីជាយ៉ាងណាក៏ដោយលោក Changpeng Zhao ដែលសហស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ Binace បានសារភាពថាខ្លួនពិតជាបានធ្វើរឿងខុសពិតមែនដោយការលាងលុយកខ្វក់។

គួរបន្ថែមផងដែល Cristiano Ronaldo មិនទាន់មានការប្រត្តិកម្មអ្វីទាក់ទងទៅនិងរឿងនេះឡើយ ក៏ប៉ុន្តែពាក្យបណ្ដឹងដែលបានប្ដឹងទៅកាន់តុលាការរដ្ឋផ្លូរីដាសហរដ្ឋអាមេរិកគឺមានតម្លៃរហូតដល់ទៅ១ប៊ីលានដុល្លារសហរដ្ឋអាមេរិកឯណោះនេះបើយោងទៅតាមសារពត៌មាន Sky Sports បានចុះផ្សាយ៕