Pep Guardiola និយាយថាគាត់ចង់ដឹកនាំក្រុមជម្រើសជាតិសម្រាប់ World Cup

លោក Pep Guardiola គ្រូបង្វឹក ក្រុម Manchester City បានសារភាពថាគាត់ចង់ព្យាយាមដឹកនាំក្រុមជម្រើសជាតិដើម្បីលេងនៅ World Cup យ៉ាងហោចណាស់ម្តង។

បុរស​វ័យ​៥៣​ឆ្នាំ​រូប​នេះ​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ជាមួយ​គ្រប់​ក្លឹប​ដែល​គាត់​បាន​គ្រប់​គ្រង។ នៅ​ពេល​អ្នក​យក​ព័ត៌មាន​សួរ​ថា តើ​លោក​នៅ​មាន​បញ្ហា​ប្រឈម​អ្វី​ខ្លះ? គាត់​បាន​ឆ្លើយ​ដោយ​មិន​ស្ទាក់ស្ទើរ​ថា វា​គឺ​ជា​ការ​អាច​គ្រប់​គ្រង​ក្រុម​ដែល​ប្រកួត​នៅ World Cup។

Pep Guardiola បាននិយាយថា « ក្រុមជម្រើសជាតិ ខ្ញុំចង់ព្យាយាមគ្រប់គ្រងក្រុមជម្រើសជាតិ ដើម្បីលេងនៅ World Cup ឬជើងឯកអឺរ៉ុប។ ខ្ញុំ​មិន​ដឹង​ថា​មាន​នរណា​ចង់​បាន​ខ្ញុំ​ឬ​អត់។ ធ្វើការឱ្យក្រុមជម្រើសជាតិ ពួកគេក៏ត្រូវការអ្នកដែរ ។ ខ្ញុំចង់មានបទពិសោធន៍ក្នុងដឹកនាំការប្រកួត World Cup, Euros ឬ Copa America ឬអ្វីមួយដូចនោះ។ ខ្ញុំចង់សាកល្បង។ ខ្ញុំមិនដឹងថាពេលណាទេ ប្រហែលជា 5, 10, 15 ឆ្នាំចាប់ពីពេលនេះទៅ ប៉ុន្តែខ្ញុំ ចង់​មាន​បទ​ពិសោធ​ក្នុង​ការ​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​ក្នុង​ការ​ប្រកួត World Cup » ។