កំពូលកីឡាករទាំងពីរនេះគឺជាកីឡាករដែលទាត់១១ម៉ែត្រមិនចូលច្រើនជាងគេ…

ពាក្យថាកំពូលកីឡាករភាគច្រើនបងប្អូនតែងតែប្រើចំពោះកីឡាករដែលពិនប្រសព្វក្នុងការរកគ្រាប់បាល់ឬបច្ចេកទេសលើទីលាន ដូចជា Ronaldo Nazario, Ronaldinho, Pele, Cristiano Ronaldo, Neymar ឬ Lionel Messi ពួកគាត់សុទ្ធសឹងតែជាកីឡាករដែលមានបច្ចេកទេសលេងផ្សេងៗគ្នា ហើយក៏មានកំពូលកីឡាករចាស់ក្មេងជាច្រើនរូបផ្សេងទៀត ដែលអេតមីនលើកមករៀបរាប់មិនអស់។

យ៉ាងណាមិញថ្ងៃនេះអេតមីននិងលើកយកកំពូលកីឡាករ៥រូបដែលទាត់បាល់ពិន័យ១១ម៉ែត្រមិនចូលច្រើនជាងគេ ហើយកំពូលកីឡាករទាំង៥មានដូចជា៖

ទី៥ លោក Antonio Di Natale គឺជាអតីតខ្សែប្រយុទ្ធអ៊ីតាលី និងជាកីឡាករជើងចាស់នៅ Serie A ក្នុងមួយអាជីពជាកីឡាកររបស់លោក គាត់បានបង្ហាញខ្លួនចំនួន៦០៦ប្រកួត ទទួលបានបាល់ពិន័យ១១ម៉ែត្រ៥៨គ្រាប់ និងសម្រេចទីមិនបានជោគជ័យចំនួន១៥លើក ក្លាយជាបុរសទី៥ដែលទាត់បាល់១១ម៉ែត្រមិនចូលច្រើនជាងគេក្នុងពិភពលោក។

ទី៤ ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអ៊ែត Zlatan Ibrahimovic  ក្នុងមួយអាជីពជាកីឡាកររបស់គាត់ Zlatan ធ្លាប់លេងស្ទើរគ្រប់លីគកំពូលធំៗទៅហើយ ដោយឡែកបាល់ពិន័យ១១ម៉ែត្រវិញស្ដេចតោរូបនេះធ្លាប់ទទួលបានឳកាសទាត់៩២ ព្រមទាំងខកខាន ១៦ដង។

ទី៣ លោក Francesco Totti ដែលគ្រប់ដឹងថាលោកគឺជាវិរៈបុរសរបស់ក្លឹបបាល់ទាត់ AS Roma ហើយក្នុងមួយអាជីពជាកីឡាកររបស់គាត់ លោកទាត់បាល់ពិន័យ១១ម៉ែត្តមិនចូលរហូតដល់ទៅ១៩លើកឯណោះ។

ទី២ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាយ Cristiano Ronaldo គ្រប់គ្នាប្រហែលជាមិនគួរអោយជឿនោះទេដែលកីឡាករជំនាញខាងបញ្ចប់ទីបែរជាប់ឈ្មោះជាកីឡាករលំដាប់ទី២ដែលទាត់បាល់១១ម៉ែត្រមិនចូលច្រើនជាងគេ។ ពិតណាស់ Cr7 ចាប់តាំងពីប្រឡូកក្នុងពិភពបាល់ទាត់រហូតមកដល់បច្ចុប្បន្នគាត់ធ្លាប់ទទួលបានបាល់១១ម៉ែត្រចំនួន១៦២ដង ក្នុងនោះ CR7 មិនអាចសម្រេចបាល់១១ម៉ែត្របានចំនួន២៧លើកផងដែរ។

និងទី១ បងប្អូនកាន់តែមិនគួរអោយជឿទៀតហើយដោយម្នាក់នោះគឺ Lionel Messi វាជារឿងធម្មតាទេមិនមែនរាល់បាល់១១ម៉ែត្រសុទ្ធតែទាត់ចូលទាំងអស់នោះទេ។ ហើយសរុបមក Lionel Messi គាត់ធ្លាប់ទាត់បាល់ពិន័យ១១ម៉ែត្រចំនួន១២៦លើក ហើយក្នុងនោះក៏ទាត់មិនចូលចំនួន២៧ផងដែរ៕