* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Kane និយាយថាទម្រង់លេងរបស់ Man United កំពុងធ្លាក់ដោយសារតែកីឡាកររបួស...
Harry Kane ខ្សែប្រយុទ្ធដ៏មានទេពកោសល្យរបស់ Bayern Munich ជឿជាក់ថា Manchester United នៅតែជាក្រុមប្រកបដោយគុណភាព ប៉ុន្តែកំពុងប្រឈមនឹងបញ្ហាកីឡាកររបួស។

ក្រុមបិសាចក្រហមបានចាញ់ក្រុម Bayern Munich ក្នុងលទ្ធផល 3-4 ក្នុងវគ្គចែកពូលដំបូងនៃ UEFA Champions League ហើយវាជាការចាញ់លើកទីបីជាប់ៗគ្នារបស់ពួកគេក្នុងការប្រកួតទាំងអស់។ ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសមើលឃើញថាក្រុមរបស់ Eric Ten Hag នៅតែពោរពេញទៅដោយគុណភាព គ្រាន់តែជួបបញ្ហាកីឡាកររបួសតែប៉ុណ្ណោះ។

Kane បាននិយាយថា “ពួកគេ (Manchester United) កំពុងឆ្លងកាត់ពេលវេលាដ៏លំបាកជាមួយនឹងការរងរបួស ពួកគេមានកីឡាករដែលមានទេពកោសល្យជាច្រើន” ។