មកស្គាល់កីឡាករបរទេស៥រូបដែលអ្នកគាំទ្របឹងកេតស្ដាយបំផុតពេលចាកចេញ…

រាល់ការចេញរបស់កីឡាករម្នាក់ៗក្នុងពិភពបាល់ទាត់វាគឺជាការឈឺចាប់មួយផ្នែកដែលរបស់អ្នកគាំទ្រ ព្រោះកីឡាករម្នាក់ៗមានអនុស្សាវរីយ៍ច្រើនជាមួយអ្នកគាំទ្រ ជាពិសេសកីឡាករដែលធ្លាប់កំសត់កម្រជាមួយក្លឹបជាដើម។

យ៉ាងណាមិញថ្ងៃនេះអេតមីននឹងលើកយកអតីតកីឡាកររបស់ក្លឹបបាល់ទាត់បឹង៥រូបដែលអ្នកគាំទ្រក្លឹបសោកស្ដាយបំផុតបន្ទាប់ពីពួកអស់តួនាទីជាកីឡាកររបស់ក្លឹបបាល់ទាត់នាគខៀវបឹងកេត ខណៈកីឡាករទាំង៥រូបនោះមានដូចជា៖

ទី៥ កីឡាករ Sakari Tukiainen ដែលខ្សែប្រយុទ្ធកណ្ដាលសញ្ជាតិហ្វាងឡង់ បន្ទាប់ពីចាក់ចេញពីក្លឹបយក្សបឹងកេតរូបបានផ្លាស់ទៅចូលរួមជាមួយក្លឹបក្នុងប្រទេសកំណើតរបស់ខ្លួនគឺក្លឹបបាល់ទាត់ Helsinki។

ទី៤ កីឡាករខ្សែបម្រើការពារសញ្ជាតិប្រេស៊ីលកីឡាករ Alexandre Cardoso ក្រោយចាកចេញពីក្លឹបបាល់ទាត់បឹងកេតរូបគេក៏បានផ្លាស់ទៅចូលរួមជាមួយក្លឹបរួមលីគណាហ្គាវើល៍ផងដែរ។

ទី៣ កីឡាករខ្សែបម្រើប្រយុទ្ធសញ្ជាតិអាហ្គានីស្ថាន Mustafa Zazai រូបគេក៏ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករបរទេសដទៃទៀតដែលអ្នកគាំទ្រសោកស្ដាយខ្លាំងពេលគេចាកចេញ ខណៈបច្ចុប្បន្នរូបគេមិនទាន់មានក្លឹបលេងនោះទេ។

ទី២ កីឡាករខ្សែប្រយុទ្ធស្លាបសញ្ជាតិនីហ្សេរីយ៉ា Ajayi Opeyemi Korede ដោយរូបគេអាចនិយាយបានថាជាកីឡាករមួយរូបដែលអ្នកគាំទ្របឹងកេតចង់ចាំបំផុតលំដាប់ទី២ ព្រោះរូបគេនិងបងប្រុសរបស់ខ្លួន Samuel Gbenga Ajayi គឺជាអតីតកីឡាកររបស់ក្លឹបបាល់ទាត់បឹងកេតដូចគ្នា។

ដោយឡែកទី១ កីឡាករខ្សែការពារឆ្នើមសញ្ជាតិអ៊ីរ៉ង់ Taher Jahanbakhsh ខ្សែការពាររូបនេះគឺជារនាំងដែលអ្នកគាំទ្របឹងកេតពេញចិត្តបំផុតគ្រារូបគេចូលរួមជាមួយបឹងកេត។

គួរបន្ថែមផងដែលថាកីឡាករបរទេស៥រូបខាងលើនេះសុទ្ធតែជាកីឡាករឆ្នើមរបស់បឹងកេតក្នុងរដូវកាលឆ្នាំ២០២២ កន្លងទៅ។ ហើយចុះបងប្អូនវិញកីឡាករម្នាក់ណាដែលបងប្អូនសោកស្ដាយបំផុតពេលចេញពីក្លឹបដែលខ្លួនគាំទ្រ?