* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
លោក Pep លើកឡើងបែបបនេះក្រោយដឹងថាលោក Klopp ត្រៀមចាកចេញពី...
រឿងពិតក្នុងពិភពបាល់ទាត់នាលីគកំពូលអង់គ្លេសលោក Pep Guardiola និងលោក Jurgen Klopp អ្នកទាំងពីរសុតសឹងតែជាគ្រូបង្គោលដ៏មានសក្ដានុពលដែលធ្វើអោយអ្នកគាំទ្រជុំវិញពិភពលោកកោតសរសើរឥតដាច់ពីមាត់។
យ៉ាងណាមិញលោក Jurgen Klopp ដែលយើងស្គាល់ថាជាគ្រូបង្គោលរបស់ក្លឹបបាល់ទាត់ហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា លោកនិងចាកចេញពីក្លឹបម្ចាស់ដី Anfield នារដូវកាលក្រោយ។ ស្របពេលជាមួយគ្នានេះដែលអ្នកគាំទ្រហង្សក្រហមមួយចំនួនធំសម្ដែងអារម្មណ៍សោកស្ដាយចំពោះបុរសសញ្ជាតិអាល្លឺម៉ងរូបនេះជាខ្លាំង។
ទោះបីជាយ៉ាងណាក៏ដោយក្នុងរឿងនេះលោក Pep Guardiola បានលើកឡើងថា “ Klopp គឺជាគ្រូបង្វឹកដ៏ល្អម្នាក់ដែលខ្ញុំបានស្គាល់។ ខ្ញុំនឹងនឹកគាត់នៅពេលគាត់ចាកចេញតែទោះបីជាយ៉ាងណា ខ្ញុំក៏សប្បាយចិត្តបន្តិចដែរពីព្រោះគ្មានគាត់ខ្ញុំអាចដកដង្ហើម និងសម្រាកបានល្អប្រសើរជាមុន "។
គួរបន្ថែមផងដែលថាលោក Pep Guardiola បង្ហាញអារម្មណ៍ធូស្រាលក្នុងចិត្ត បន្ទាប់ពីលោកបានដឹងដំណឹងនេះ ព្រោះកន្លងមកគ្រូបង្គោលសញ្ជាតិអេស្ប៉ាញ Pep Gaurdiola តែងចាត់លោក Jurgen Klopp ជាគូរប្រជែងដ៏គួរអោយខ្លាចមួយរូបក្នុងនាមជាគ្រូបង្គោលដូចគ្នា៕