មកស្គាល់កំពូលកីឡាករបាល់ទះទាំង៥រូបដែលមានតម្លៃខ្លួនខ្ពស់ជាងគេលើលោក…

ពិតណាស់ក្នុងពេលបច្ចុប្បន្នអត្តពលិកដែលដែលរកចំណូលបានច្រើនជាងគេមានតែកីឡាករបាល់ទាត់ប៉ុណ្ណោះដែលទទួលប្រាក់ចំណូលខ្ពស់បំផុត ទោះយ៉ាងដូចកីឡាករវ័យក្មេង Kylian Mbappe ឬ Erling Haaland ជាដើមសុទ្ធសឹងតែអត្តពលិកដែលមានថ្លៃពលកម្មកប់ពពក។

យ៉ាងណាមិញថ្ងៃនេះអេតមីននិងលើកយកកីឡាករបាល់ទះវិញម្ដងដែលមានតម្លៃកប់ពពកមកជម្រាប់ជូនបងប្អូនប្រិយមិត្ត ដោយអត្តពលិកទាំង៥រូបនោះរួមមាន៖

ទី៥ កីឡាករសញ្ជាតិរុស្សី  Dmitry Muserskiy បច្ចុប្បន្នមានវ័យ៣៥ឆ្នាំគឺជាកីឡាកររបស់ក្លឹបបាល់ទះ Suntory Sunbirds ដែលមានមូលដ្ឋានក្នុងទីក្រុម Osaka ប្រទេសជប៉ុន ហើយសម្រាប់ថ្លៃនឿយហត់មួយរដូវកាលគេទទួល ៩៥០ ០០០ដុល្លារ។

ទី៤កីឡាករសញ្ជាតិគុយបា Robertlandy Simón បច្ចុប្បន្នមានវ័យ៣៧ឆ្នាំជាកីឡាកររបស់ក្លឹបបាល់ទះ Gas Sales Piacenza ក្នុងប្រទេសអ៊ីតាលី ដោយក្នុងមួយរដូវកាលគេរកបានរហូតដល់ទៅ ៦៦៧ ០០០ដុល្លារផងដែរ។

ទី៣ កីឡាករ Bartosz Kurek ជាអត្តពលិកសញ្ជាតិប៉ូឡូញបច្ចុប្បន្នមានវ័យ៣៦ឆ្នាំជាកីឡាករដែលកំពុងប្រកបអាជីពជាមួយក្លឹបបាល់ទះ ZAKSA Spółka ក្នុងប្រទេសកំណើតរបស់ខ្លួន ហើយក្នុងមួយរដូវកាលគេទទួលបាន ១, ១០០ ០០០ដុល្លារ។

ទី២ កីឡាករសញ្ជាតិបារាំង Earvin Ngapeth បច្ចុប្បន្នវ័យ៣៣ឆ្នាំ ជាកីឡាកររបស់ក្លឹបបាល់ទះ Halkbank ក្នុងប្រទេសតួគី សម្រាប់រដូវកាលគេទទួលបានថ្លៃនឿយហត់រហូតដល់ទៅ ១,៣៥០ ០០០ដុល្លារ ឯណោះ។

និងទី១ កីឡាករសញ្ជាតិគុយបា Wilfredo León បច្ចុប្បន្នមានវ័យ៣១ឆ្នាំ ជាកីឡាកររបស់ក្លឹបបាល់ទះ Lublin ក្នុងប្រទេសប៉ូឡូញ សម្រាប់ថ្លៃពលកម្មរបស់គេទទួលបាន ១,៤០០ ០០០ដុល្លារក្នុងមួយរដូវកាល។

គួរបន្ថែមផងដែលថានេះគឺជាទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយក្នុងឆ្នាំ២០២៤ដោយវេបសាយកីឡាករបាល់ទះដ៏ល្បីមួយដែលមានឈ្មោះថា volleyball.com.ng ៕