អតីតមិត្តរួមក្រុម CR7 រូបនេះចង់ផ្លាស់ទៅចាប់ដៃគ្នាជាថ្មីនៅទឹកដីអារ៉ាប់…

កីឡាកររបស់ក្លឹបបាល់ទាត់បិសាចក្រហម Manchester United កីឡាករ Casemiro ដែលគេស្គាល់ថាជាមិត្តយល់ចិត្តជាមួយតារាឆ្នើមសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo ត្រូវបានសារពត៌មាន TheNassrZone ចុះផ្សាយថារូបគេអាចនិងផ្លាស់ទៅចូលរួមជាមួយក្លឹបបាល់ទាត់ Al Nassr នាពេលឆាប់ៗខាងមុខដើម្បីមានឪកាសលេងរួមគ្នាជាថ្មីជាមួយ CR7។

យ៉ាងណាមិញ Casemiro ហាក់មិនអាចជួយក្រុមអោយទទួលបាននូវដុំកំភួនអ្វីឡើយក្រោយផ្លាស់ចេញពីក្លឹបអធិរាជសរ Real Madrid មកចូលរួមជាមួយនិងបិសាចក្រហមអស់មួយរយៈធំ។ ហេតុនេះហើយទើបខ្សែបម្រើការពារសញ្ជាតិប្រេស៊ីលរូបនេះត្រូវបានអ្នកសារពត៌មានចុះផ្សាយច្រើនអំពីដំណើរឈានទៅរកការចាកចេញពីក្លឹបបិសាចក្រហមរបស់គេនាខែមករាខាងមុខ។

គួរបន្ថែមផងដែលថា Casemiro និង Cristiano Ronaldo អ្នកទាំងអាចនិយាយបានថាជាដៃគូដ៏ចិត្តស្និតលើទីលាន ហេតុដូចនេះ Casemiro ក៏អាចនិងមានភាគរយខ្ពស់ដែលផ្លាស់ទៅចូលរួមជាមួយក្លឹបបាល់ទាត់ Al Nassr នៃលីគកំពូលរបស់អារ៉ាប៊ីសាអូឌីត ដោយសារតែគ្រប់យ៉ាងគឺជាឥទ្ធិពលរបស់ Cristiano Ronaldo៕