Man United កំពុងខូចចិត្តក្រោយបានដឹងថា Mbappe សម្រេចផ្លាស់ទៅក្លឹបយក្សមួយនេះ…

ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិបារាំងកីឡាករ Kylian Mbappe កំពុងធ្វើអោយក្លឹបធំៗក្នុងតំបន់ចលាចលចំពោះរឿងរ៉ាវដែលលេចធ្លាយថារូបគេនឹងផ្លាស់ទៅចូលរួមជាមួយក្លឹបបាល់ទាត់អធិរាជស Real Madrid នាទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។

យ៉ាងណាបន្ទាប់ពីសារពត៌មាន Footmercato បានចុះផ្សាយថា កីឡាករ Kylian Mbappe បានឈានដល់កិច្ចព្រមព្រៀងជាមួយ Real Madrid ហើយ ខណៈគ្រប់យ៉ាងរង់ចាំតែពេលវេលាប៉ុនណ្ណោះ។ ហើយរឿងនេះបានធ្វើអោយក្លឹបធំៗមួយចំនួនដូចជាក្លឹបពិសាចក្រហម រួមទាំង Liverpool ផងដែរកំពុងអន្ទះសាជាខ្លាំងក្នុងការប្រជែងជាមួយ Real Madrid ដើម្បីនាំយកខ្សែប្រយុទ្ធឆ្នើមរូបនេះមករួមក្រុម។

ទោះបីជាយ៉ាងក៏បើយោងទៅតាមសារពត៌មាន The Times បានចេញផ្សាយផ្ទុយពីសារពត៌មាន Footmercato ដោយ The Times បានចុះផ្សាយថាកីឡាករ Kylian Mbappe មិនសប្បាយចិត្តជាមួយនឹងក្លឹបអធិរាជស Real Madrid ទៅលើរឿងកំណត់ពេលវេលាសម្រាប់កីឡាករធ្វើការសម្រេចចិត្តឡើយ ហើយរូបគេទំនងប្រែចិត្តទៅប្រឡូកក្នុងក្របខណ្ឌ English Premier League វិញ៕