ប្រិយមិត្តដឹងទេថាប្រធានក្លឹបបាល់ទាត់ Girona មានទំនាក់ទំនងអ្វីជាមួយលោក Pep Guardiola…

ក្លឹបបាល់ទាត់ Girona ដែលបច្ចុប្បន្នកំពុងបង្កព្យុះភ្លៀងជាខ្លាំងក្នុងក្របខណ្ឌលីគកំពូលរបស់អេស្ប៉ាញ ខណៈអ្នកគាំទ្រគ្រប់គ្នាស្គាល់ច្បាស់ហើយថាក្លឹបបាល់ទាត់ Girona ដែលទទួលបានលទ្ធផលល្អដល់សព្វថ្ងៃក៏ដោយសារតែមានការវិនិយោគពីសំណាក់ City Football Group ព្រមទាំងមានការរួមចំណែកយ៉ាងធំពីសំណាក់ការដឹកនាំរបស់គ្រូបង្កោលលោក Michel ដែលជាគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញផងដែរ។

យ៉ាងណាមិញរឿងដែលបងប្អូនភាគច្រើនមិនសូវបានដឹងមួយទៀតនោះគឺទំនាក់ទំនងរបស់ប្រធានគ្រប់គ្រងក្លឹបបាល់ទាត់ Girona និងគ្រូបង្គោលរបស់ក្លឹបបាល់ទាត់ Manchester City លោក Pep Guardiola។
 
ដោយប្រធានក្លឹប Girona លោក Pare Guardiola គឺជាបងប្អូនបង្កើតជាមួយលោក Pep Guardiola ខណៈទាំងក្លឹបបាល់ទាត់ Girona និងក្លឹបបាល់ទាត់មេឃខៀវ Manchester City ក៏ស្ថិតក្រោមការគ្រប់គ្រងរបស់ City Football Group តែមួយ នេះចំជារឿងចៃដន្យមែនទែន។

ទោះបីជាយ៉ាងណាក៏ដោយលោក Pare Guardiola កាលពីឆ្នាំ 2009 លោកបានបង្កើតភ្នាក់ងារបាល់ទាត់មួយដែលមានឈ្មោះថា Media Base Sports ខណៈប្អូនប្រុសបង្កើតរបស់លោក Pep Guardiola រូបនេះក៏ធ្លាប់ធ្វើជាភ្នាក់ងាររបស់កីឡាករអន្តរជាតិអ៊ុយរូហ្គាយ Luis Suárez និងកីឡាករអេស្ប៉ាញ Andrés Iniestaផងដែរ។

គួរបន្ថែមផងដែលមុខតំណែងដែលលោក Pare Guardiola បច្ចុប្បន្នលោកមានតួរនាទីជាប្រធានក្លឹប Girona ដែលមានភាគហ៊ុនចូលរួមចំនួន១៦ភាគរយផងដែលក្នុងការអភិវឌ្ឍន៍ក្លឹប ខណៈភាគហ៊ុននោះលោកបានទិញតាំងពីអំឡុងឆ្នាំ២០១៧មកម្លេះ មុនពេលលោកក្លាយជាប្រធានក្លឹប Girona ក្នុងឆ្នាំ២០២០៕