លោក Ten Hag លើកឡើងបែបនេះក្រោយផ្លាស់ប្ដូរកីឡាករធ្វើអោយទម្រង់លេងប្រែប្រួល...

ជាការពិតក្លឹបបិសាចក្រហម Manchester United ធ្វើពុំបានល្អឡើយក្នុងពានរង្វាន់ដ៏ធំប្រចាំតំបន់អឺរ៉ុប UEFA Champions League ពោលកាលពីរាត្រីថ្ងៃ២៩ខែវិច្ឆិកា ក្លឹបបិសាចក្រហមទទួឡបានត្រឹមតែ១ពិន្ទុប៉ុណ្ណោះក្នុងជំនួបតទល់ជាមួយក្លឹបបាល់ទាត់ Galatasaray ក្នុងទីក្រុង Istanbul ប្រទេសទួគី។

យ៉ាងណាមិញក្លឹបបិសាច Manchester United គិតត្រឹមនាទីទី១ដល់នាទីទី៥៥ គេកត់សម្គាល់ឃើញថាក្លឹបដែលដឹកនាំដោយលោក Erik Ten Hag ធ្វើបានល្អមែនទែនដោយនាំមុខទៅលើកក្រុមបាល់ទាត់ Galatasaray ដែលជាក្រុមម្ចាស់ផ្ទះក្នុងលទ្ធផល ៣ទល់និង១ ទៅហើយប៉ុន្តែក្រោយផ្លាស់ប្ដូរកីឡាករ Anthony Martial និងកីឡាករវ័យក្មេង Kobbie Mainoo ក្លឹបម្ចាស់ផ្ទះបានរកគ្រាប់បាល់តាមស្មើត្រឹមតែមួយរំពេច ពោលបន្ទាប់ពីផ្លាស់ប្ដូរកំលាំងថ្មីបាន៤នាទីគ្រាប់បាល់របស់ក្លឹបបាល់ទាត់ Galatasaray ក៏ចាប់ផ្ដើមមានជាបន្តបន្ទាប់តែម្ដង។

ទោះបីជាយ៉ាងណាក៏ដោយក្នុងរឿងនេះលោក Erik Ten Hag បានលើកឡើងថា “ ខ្ញុំទទួលខុសត្រូវចំពោះរឿងផ្លាស់ប្ដូរកីឡាករពេលកំពុងនាំមុខគេ ពួកយើងដឹងថាយើងកំពុងតែស្ថិតនៅក្នុងគម្រោងមួយ យើងនៅតែមានសង្ឃឹមនៅឡើយ ពួកយើងកំពុងដើរក្នុងទិសដៅត្រឹមត្រូវ ខ្ញុំដឹងថាយើងនឹងទទួលបានជោគជ័យក្នុងរយៈពេលវែង ប៉ុន្តែប្រសិនបើអ្នកចង់បន្តលេងនៅ Champions League អ្នកត្រូវការឈ្នះការប្រកួតដែលនៅសល់ ”។

គួរបន្ថែមផងដែលថាអ្នកគាំទ្រ Man United ជុំវិញពិភពលោកបង្ហាញការខឹងសម្បាជាខ្លាំងចំពោះលោក Erik Ten Hag ព្រោះរឿងរ៉ាងនៃការផ្លាស់ប្ដូរកីឡាករនេះ ព្រោះនៅពេលដែលក្លឹបម្ចាស់ដី Old Trafford នាំមុខទៅទៅលើកក្នុងម្ចាស់ផ្ទះ កីឡាករ​ Rasmus Hojlund និង​ Sofyan Arabat ពិតជាធ្វើបានល្អមែនទែន ហើយនេះក៏ដោយសារតែ Rasmus ធ្វើធ្ងន់មិនអោយភាគីខាងម្ចាស់ផ្ទះមានឪកាសលេង Build Up ពីខាងក្រោមបានស្រួលឡើយ ពោលគ្រប់តំបន់គឺមានការឡើងចុះលឿន៕