ក្រោយឈ្នះពាន FA Cup លោក Erik Ten Hag បានបោះសម្ដីបែបនេះជុំវិញរឿង…

ពិតណាស់ក្លឹបបិសាចក្រហម Manchester United បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Emirate FA Cup ជាលើកទី១៣បានសម្រេច បន្ទាប់ពីយកឈ្នះក្លឹបយក្សរួមទីក្រុង Manchester City ដោយលទ្ធផល២ទល់និង១។

យ៉ាងណាមិញបន្ទាប់ពីលើកពាន FA Cup លោក Erik Ten Hag ក៏បានបោះសម្ដីបែបនេះឆ្លើយតបទៅកាន់ពត៌មានដែលចុះផ្សារថា Man United អស់ជំនឿចិត្តលើលោកហើយក្លឹបក៏គ្រោងនឹងបណ្ដេញគ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះចេញពីតំណែងផងដែរ
 
ហើយបន្ទាប់ពីដឹកនាំក្រុមឈ្នះជើងឯក FA Cup លោកបាននិយាយចំៗបែបនេះថា “ ខ្ញុំមកដឹកនាំ 02 រដូវកាលឈ្នះពានរង្វាន់បាន 02 គ្រឿងនិងឡើងដល់វគ្គផ្តាច់ព្រ័ត្របាន 03 លើក ខ្ញុំគិតថាវាមិនអាក្រក់ពេកទេ។ តែប្រសិនបើពួកគេមិនត្រូវការខ្ញុំ ខ្ញុំនិងទៅកន្លែងផ្សេងដើម្បីឈ្នះពានរង្វាន់បន្តទៀត ”។

ទោះបីជាយ៉ាងណាក៏ដោយត្បិតក្លឹបបិសាចក្រហម Manchester United បញ្ចប់រដូវកាល English Premier League ឈរនៅចំណាប់ថ្នាក់លេខ៨ក៏ដោយ យ៉ាងហោចណាស់ក៏ក្លឹបដែលដឹកនាំដោយលោក Erik Ten Hag បានឈ្នះពានលំដាប់ខ្ពស់មួយរបស់អង់គ្លេសផងដែរ។

គួរបន្ថែមផងដែលថាពីររដូវកាលដែលលោក Erik Ten Hag ចូលខ្លួនមកដឹកនាំបក្សបិសាច អ្នកគាំទ្រជាច្រើនប្រាកដជាមិនសូវពេញចិត្តជាមួយការដឹកនាំរបស់លោក Erik Ten Hag ប៉ុន្មានទេ ក៏ប៉ុន្តែបើយើងក្រឡែកមើលទៅមុនពេលលោក Ten Hag មកដល់ក្លឹបបិសាចក្រហម ខកខានស្គាល់រសជាតិពានអស់ជាច្រើនរដូវកាល នេះជាចំណុចខ្លាំងរបស់គ្រូបង្គោលសញ្ជាតិហូឡង់ដឹកនាំពីររដូវកាលឈ្នះពានពីរ៕