Man City ត្រៀមវៃចេញខ្សែមប្រើ Calvin Phillips ក្នុងទីផ្សារដោះដូរខែមករា.....

Manchester City ជា​ក្រុម​ខ្លាំង​នៅ Premier League ត្រៀមនឹងបញ្ចេញខ្សែបម្រើសញ្ជាតិអង់គ្លេស Calvin Phillips ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករា នេះបើយោងតាមរបាយការណ៍របស់ Fabrizio Romano ។

ខ្សែ​បម្រើ​វ័យ 27 ឆ្នាំ​រូប​នេះ​បាន​បង្ហាញ​ខ្លួន​តែ​បី​ប្រកួត​ប៉ុណ្ណោះ​ក្នុង​នាម​ជា​កីឡាករ​បម្រុង​ក្នុង​រដូវ​កាល​នេះ បើ​ទោះ​បី​ជា Rodri រងការពិន័យកាតក្រហមក៏ដោយ លោក Pep Guardiola មិន​បាន​ជ្រើស​រើស​គាត់​ជា​កីឡាករ​ដំបូង​ទេ។

កីឡាករដ៏ល្បីរូបនេះបង្ហើបថា ទាំងក្លឹប និងកីឡាករបានពិភាក្សាគ្នារួចហើយអំពីការចែកផ្លូវគ្នាក្នុងអំឡុងទីផ្សារដោះដូរកីឡាករខែមករា ប្រសិនបើការផ្តល់ជូនសមរម្យមួយត្រូវបានទទួល ដោយ Phillips ចង់បានឱកាសលេងបន្ថែមទៀតដើម្បីបង្ហាញពីជំនាញរបស់គាត់ ហើយគាត់មានឪកាសត្រូវបានជ្រើសរើសលេងតំណាងឱ្យក្រុមជម្រើសជាតិអង់គ្លេសលេង នៅអឺរ៉ូ 2024 ។