* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
កីឡាករអ៊ាន ពិសី បានចារកំណត់ត្រាមួយនេះក្នុងក្របខណ្ឌលីគកំពូលកម្ពុជាគិតត្រឹម...
ការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣/២៤ បានឈានចូលដល់សប្ដាហ៍ទី២៧ ខណៈក្រុមនីមួយកំពុងព្យាយាមស្វែងរកពិន្ទុបន្ថែមរៀងៗខ្លួន ជាពិសេសក្រុមនៅតំបន់បាត់តារាងដូចជាគីរីវង្សសុខសែនជ័យនឹងអង្គរថាយហ្គឺរជាដើម ពួកគេត្រូវការជ័យជម្នះជាចាំបាច់ដើម្បីរក្សាកៅអីឈរជើងនៅក្នុងក្របខណ្ឌលីគកំពូលរបស់កម្ពុជាបន្តទៀត។
យ៉ាងណាមិញក្នុងការប្រកួតសប្ដាហ៍ទី២៧ ជំនួបរវាងក្លឹបបាល់ទាត់គីរីវង្សសុខសែនជ័យដែលបើកទ្វារកីឡដ្ឋានរបស់ខ្លួនទទួលស្វាគមន៍ក្រុមភ្លៀវភ្នំពេញក្រោន កីឡាករខ្សែប្រយុទ្ធស្លាបវ័យក្មេងអ៊ាន ពិសី បានចារកំណត់ត្រាមួយដែលកម្រនឹងមានកីឡាកររូបណាផ្សេងអាចធ្វើបាន
ជាពិសេសគឺក្នុងរដូវឆ្នាំ២០២៣-២០២៤នេះតែម្ដង ដោយកំណត់ត្រានោះគឺជាកំណត់ត្រាកីឡាករដែលទាត់បញ្ចូលទីគូរប្រកួតលឿនជាងគេ ពោលពិសី បានចាយពេលត្រឹមតែ៣៦វិនាទីតែប៉ុណ្ណោះរូបគេអាចទាត់បញ្ចូលនាំមុខទៅលើក្រុមខ្លាំងភ្នំពេញក្រោន។
ទោះបីជាយ៉ាងណាក៏ដោយកំណត់ត្រាមួយនេះអាចនឹងពិបាកក្នុងការស្វែងរកកីឡាករផ្សេងមកបំបែកបានណាស់ ជាពិសេសគឺក្នុងរដូវកាលនេះតែម្ដង។
គួរបន្ថែមផងដែលថាអ៊ាន ពិសីគឺជាកីឡាករដែលមានដើមកំណើតចេញខេត្តកណ្ដាល ហើយគេក៏ជាកីឡាករដែលដុះចេញពីថ្នាលយុវជនរបស់សាលាបាល់ទាត់ជាតិបាទីផងដែរ ដោយឡែកបើយើងគិតអំពីបទពិសោធន៍លើទីលានវិញពិសីក៏ធ្លាប់ចូលរួមក្លឹបយក្សព្រះខ័នរាជស្វាយរៀងផងដែលមុនផ្លាស់ទៅចូលរួមជាមួយក្លឹបបាល់ទាត់គីរីវង្សសុខសែនជ័យ រីឯបទពិសោធន៍ក្នុងក្រុមជម្រើសជាតិវិញខ្សែប្រយុទ្ធស្លាបវ័យក្មេងរូបនេះក៏ធ្លាប់លេងតំណាងអោយជាតិក្នុងឈុតយុវជន U19,U23 និងឈុតធំថែមទៀតផង៕