ជប៉ុននិងត្រូវប៉ះគ្នាជាមួយក្រុមការពារតំណែងជើងឯកកូរ៉េខាងត្បូងដើម្បីដណ្ដើម…

ជាការក្រុមជម្រើសជាតិកូរ៉េខាងត្បូងគឺជាក្រុមការពារតំណែងជើងឯកក្នុងព្រឹត្តិការណ៍ Asian Game លើប្រភេទវិញ្ញសាបាល់ទាត់ផ្នែកបុរស ដែលរៀបចំឡើងក្នុងប្រទេសហ្សាការតាកាលពេលកន្លងទៅ ។

យ៉ាងណាមិញសម្រាប់ព្រឹត្តិការណ៍ Asian Game វិញ្ញាសាបាល់ទាត់បុរសដែលធ្វើឡើងក្នុងប្រទេសចិននេះវិញ ក្រុមជម្រើសជាតិកូរ៉េខាងត្បូងនឹងត្រូវជួបគ្នាជាថ្មីជាមួយក្រុមជាម្រើសជាតិសាមារ៉ៃជប៉ុន
 
ដើម្បីដណ្ដើមមេដាយមាសក្នុងព្រឹត្តការណ៍ដ៏ធំប្រចាំទ្វីបអាស៊ីមួយនេះ ស្របពេលដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី៧ខែតុលាឆ្នាំ២០២៣នេះវេលាម៉ោង៩:០០នាទីម៉ោងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ទោះបីជាយ៉ាងណាក៏ដោយកាលពីវគ្គ៤ក្រុមចុងក្រោយក្រុមជម្រើសជាតិកូរ៉េខាងត្បូងបានទម្លាក់ក្រុមជម្រើសជាតិអ៊ូសបេគីស្ងានដោយលទ្ធផល២ទល់និង១ ខណៈក្រុមជម្រើសជាតិជប៉ុនបានទម្លាក់ក្រុមជម្រើសជាតិហុងកុងក្នុងលទ្ធផល ៤ទល់និង០។

គួរបន្ថែមផងដែលថាក្រុមក្រុមជម្រើសជាតិកូរ៉េខាងត្បូងគឺជាក្រុមដែលជោគជ័យជាងក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ ពោលកូរ៉េខាងត្បូងធ្លាប់ជើងឯកចំនួន ៥លើករួចមកហើយ ស្របពេលដែលលើកចុងក្រោយក្នុងឆ្នាំ២០១៨គឺពួកគេបានឈ្នះមេដាយមាសលើទឹកដីប្រទេសហ្សាការតាផងដែរ៕