តើ Nick Taylor និងចូលរួមជាមួយក្លិបណាអោយប្រាកដខណៈដែលពានរង្វាន់ក្នុងស្រុកជាច្រើនកាន់តែខិតជិតមកដល់…

ជាការពិតកីឡាករកូនកាត់ខ្មែរអាមេរិក Nick Taylor មានបណ្ដាញសារពត៍មានក្នុងច្រើនចុះផ្សាយថារូបគេនិងចូលរួមជាមួយក្លិបក្នុងលីគកំពូលកម្ពុជា ទោះយ៉ាងក្លិបដែលមានភាគរយខ្ពស់ក្នុងការចុះកុត្រាជាមួយខ្សែប្រយុទ្ធស្លាបជំនាញជើងឆ្វេងរូបនេះមានដូចជាក្លិបបាល់ទាត់ភ្នំពេញក្រោននិងក្លិបយក្សព្រះខ័នរាជស្វាយរៀង

ផងដែរ។ 



យ៉ាងណាមិញចាប់តាំងពីក្រុមជម្រើសជាតិកម្ពុជាបញ្ចប់ភារកិច្ចក្នុងពានរង្វាន់ AFF Mitshubishi Cup ខ្សែប្រយុទ្ធស្លាបដែលជាអតីតកីឡាកររបស់ក្លិបបាល់ទាត់ Orlando City B រូបនេះនៅតែមិនទាន់មានក្លិបក្នុងស្រុកណាមួយបង្ហាញជាផ្លូវការនៅឡើយទេខណៈដែលពានរង្វាន់ក្នុងស្រុកជាច្រើនរួមមាន Cambodian 

Premier League, Cambodian League Cup និងជាពិសេសព្រឹត្តការណ៍ Sea Game ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាន់តែខិតជិតនិងមកដល់នាពេលឆាប់នេះផងដែល។ 



ដោយឡែកសាមីខ្លួនវិញបច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសកម្ពុជានៅឡើយទេ ព្រោះរូបគេបានចប់កិច្ចសន្យាជាក្លិបចាស់ Orlando City B រួចទៅហើយ រឿងនេះក៏ជាសញ្ញាវិជ្ជមានមួយដែលបង្ហាញថា Taylor អាចនិងចូលរួមជាមួយនិងក្លិបក្នុងលីគកំពូលកម្ពុជា។



គួរបន្ថែមផងដែលថាពានរង្វាន់ក្នុងស្រុកដូចជា Cambodian League Cup ចាប់ផ្ដើមពីថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២៣រហូតដល់ថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២៣ខាងមុខនេះហើយ៕