វីរបុរសក្រុមជម្រើសជាតិឥណ្ឌាកីឡាករ Sunil Chhetri ប្រកាសចូលនិវត្តន៍ពី…

ខ្សែប្រយុទ្ធសញ្ជាតិឥណ្ឌា Sunil Chhetri ត្រូវបានគេស្គាល់ថាជាកីឡាករលំដាប់ទី៣បន្ទាប់ពី Cristiano Ronaldo,និង Leonel Messi ដែលរកគ្រាប់បាល់អោយក្រុមជម្រើសជាតិច្រើនជាងគេក្នុងពិភពលោក។ មកដល់ពេលនេះលេចធ្លាយពត៌មានថារូបគេគ្រោងនឹងចូលនិវត្តន៍ពីក្រុមជម្រើសជាតិនាពេលឆាប់ៗខាងមុខនេះហើយ។

យ៉ាងណាមិញយោងតាមការចេញផ្សាយពីគេហទំព័រដ៏ល្បី BBC Sport បានឱ្យដឹងថា Chhetri ដែលជាខ្សែប្រយុទ្ធជើងចាស់មានវ័យ៣៩ឆ្នាំ មានបំណងចង់ចូលនិវត្តន៍ពីក្រុមជម្រើសជាតិនាពេលខាងមុខនេះ ហើយការប្រកួតរវាងក្រុមជម្រើសជាតិឥណ្ឌាតទល់ជាមួយក្រុមជម្រើសជាតិគុយវ៉ែត នៃការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលនៃពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០២៦ អាចនឹងក្លាយជាការប្រកួតចុងក្រោយរបស់គេឱ្យជម្រើសជាតិឥណ្ឌា។

គួរបន្ថែមផងដែលថាកីឡាករ Sunil Chhetri ទទួលបានឳកាសលេងអោយក្រុមជម្រើសជាតិឥណ្ឌាតាំងពីឆ្នាំ២០០៥មកម្លេះ បើយើងគិតមកទល់បច្ចុប្បន្នវាមានអាយុកាលក្បែរ២០ឆ្នាំទៅហើយ ដោយឡែកការបង្ហាញខ្លួនវិញវិរៈបុរសឥណ្ឌារូបនេះបង្ហាញខ្លួនបាន១៥០ប្រកួតនឹងរកបាន៩៤គ្រាប់ផងដែលអោយក្រុមជម្រើសជាតិរបស់ខ្លួន៕