* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
De Bruyne ក្លាយជាកីឡាករលំដាប់ទី៣ ដែលAssists ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ EPL…
ខ្សែបម្រើឆ្នើមសញ្ជាតិប៊ែហ្ស៊ិកកីឡាករ Kevin De Bruyne បច្ចុប្បន្ននៅតែបន្តដើរតួជាខ្សែបម្រើដ៏សំខាន់របស់ក្លឹបយក្សមេឃខៀវ Manchester City ហើយ De Bruyne គឺជាកីឡាករតែម្នាក់គត់ក្នុងប្រវត្តិសាស្រ្តបាល់ទាត់របស់អង់គ្លេសដែលបញ្ជូនបាល់អោយមិត្តរួមក្រុមទាត់បញ្ចូលទីច្រើនជាងគេនៅតែបន្តអាជីពមកដល់បច្ចុប្បន្ន។
យ៉ាងណាមិញបើយើងនិយាយអំពីកីឡាករដែល Assists ច្រើនជាងគេក្នុងក្របខណ្ឌ Premier League ដែលនៅប្រកបអាជីពមកទល់បច្ចុប្បន្ន កីឡាករ Kevin De Bruyne គឺជាកីឡាករទី១ដែល Assists ច្រើនជាងគេ ដោយឡែកបើយើងនិយាយអំពីកីឡាករ Assists ច្រើនជាងគេដែលចូលនិវត្តន៍ពីបាល់ទាត់ De Bruyne គឺជាកីឡាករលំដាប់ទី៣ដែលបញ្ជូនបាល់អោយមិត្តរួមក្រុមទាត់បញ្ចូលទីច្រើនជាងគេ។
ទោះបីជាយ៉ាងណាក៏ដោយកំពូលកីឡាករទាំង៣រូបដែលបញ្ជូនបាល់អោយមិត្តរួមក្រុមទាត់បញ្ចូលទីច្រើនជាងគេក្នុងក្របខណ្ឌ English Premier League មានដូចជា៖
ទី១ វីរៈបុរសរបស់ក្លឹបបាល់ទាត់បិសាចក្រហម Manchester United លោក Ryan Giggs គឺជាកីឡាករតែម្នាក់ដែល Assists បានច្រើនជាងគេក្នុងក្របខណ្ឌ EPL ពោលលោកបញ្ជូនបាល់អោយមិត្តរួមក្រុមបានរហូតដល់ទៅ ១៦២លើកឯណោះ។
ទី២ អតីតកីឡាកររបស់ក្លឹបបាល់ទាត់កាំភ្លើងធំក៏ដូចជាក្លឹបបាល់ទាត់តោខៀវ Chelsea លោក Cese Fabregas គឺជាបុរសទី២ដែលបញ្ជូនបាល់អោយមិត្តរួមក្រុមទាត់បញ្ចូលទីបានច្រើនជាងគេចំនួន ១១១លើក។
និងទី៣ កីឡាកររបស់ក្លឹបមេឃខៀវ Manchester City កីឡាករ Kevin De Bruyne គឺជាកំពូលកីឡាករដែល Assists ច្រើនជាងគេលំដាប់ទី៣ដែលបញ្ជូនបាល់អោយមិត្តរួមក្រុមបានចំនួន ១០៤លើកផងដែរ។