ក្លឹបបិសាចក្រហមត្រៀមលក់ចេញកីឡាកររូបនេះនារដូវក្ដៅខាងមុខនេះ…

កីឡាករសញ្ជាតិប្រេស៊ីល Antony Matheus dos Santos កំពុងជួបប្រទះជាមួយនិងទម្រង់លេងធ្លាក់ចុះជាខ្លាំង រហូតដល់ក្នុងពេលបច្ចុប្បន្ននេះរូបគេស្ទើរតែគ្មានឳកាសបង្ហាញខ្លួនផង។

យ៉ាងណាមិញតាមរយៈការចុះផ្សាយរបស់សារពត៌មាន Daily Mail បានអោយដឹងថា ក្លឹបបិសាចក្រហម Manchester United កំពុងត្រៀមខ្លួនរួចជាស្រេចក្នុងការលក់ចេញកីឡាករសញ្ជាតិប្រេស៊ីល Antony dos Santos នារដូវក្ដៅខាងមុខ។

ទោះបីជាយ៉ាងណាក៏ដោយការពីពេលថ្មីៗនេះលោក Erik Ten Hag ដែលជាគ្រូបង្គោលរបស់ក្លឹបម្ចាស់ដី Old Trafford លោកធ្លាប់បាននិយាយថា មិនសំខាន់ធ្លាប់ជាគ្រូនិងសិស្សកាលពីពេលកន្លងមកនោះទេ សំខាន់កីឡាកររូបណាដែលធ្វើបានល្អក្នុងតំបន់ស្លាបខាងស្ដាំ កីឡាករនោះហើយគឺជាអ្នកទទួលបានឳកាសលេងច្រើននៅតំបន់នោះ។

គួរបន្ថែមផងដែលថា Antony បានផ្លាស់ចេញពីក្លឹបបាល់ទាត់ Ajax មកចូលរួមជាមួយក្លឹបបាល់ទាត់ Man United ក្នុងអំឡុងឆ្នាំ២០២២ មួយរយៈចុងក្រោយនេះទម្រង់លេងរបស់គេហាក់ធ្លាក់ចុះជាខ្លាំង ពោលក្នុងរដូវកាលនេះបង្ហាញខ្លួន ២០លើកចុងក្រោយនៅ Premier League រូបមិនអាចរកគ្រាប់បាល់បានសូម្បីមួយគ្រាប់៕