* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Neymar Jr ទទួលរងការចោទប្រកាន់ពីបទកេងប្រវ័ញ្ចកំលាំងពលកម្មស្រ្តីដែលជាអ្នកអនាម័យ…
កីឡាកររបស់ក្លឹបបាល់ទាត់ Al Hilal ត្រូវបានតុលាកោះហៅទៅសាក់សួរអំពីករណី ស្រ្តីម្នាក់ដែលបានអះអាងថាខ្លួនគឺជាអ្នកសំអាតផ្ទះរបស់កីឡាករខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Neymar Jr ដោយអ្នកស្រីបានចោទប្រកាន់ថាអតីតកីឡាកររបស់ក្លឹបយក្ស PSG ខាងលើកេងប្រវ័ញ្ចកំលាំងពលកម្មរបស់គាត់ដោយមិនបើកថ្លៃពលកម្មអោយ។
យ៉ាងណាមិញតាមរយៈការចុះផ្សាយរបស់សារពត៌មាន Le Parisien បានអោយដឹងថា ស្ត្រីដែលជាបុគ្គលិកបោសសំអាតម្នាក់នោះមានវ័យ 35 ឆ្នាំនិងមានកូនចំនួន 04 នាក់ អ្នកនាងបានធ្វើការអោយ Neymar អស់រយៈពេល៧សប្ដាហ៍មកហើយ ខណៈក្នុងមួយសប្ដាហ៍ Neymar តម្រូវអោយអ្នកស្រីធ្វើការ៦០ម៉ោងដោយគ្មានថ្ងៃឈប់សម្រាកថែមទៀតផង។
ទោះបីជាយ៉ាងណាក៏ដោយអ្នកស្រីបានព្យាយាមទាមទារតម្លៃថ្លៃពលកម្មដែល Neymar ត្រូវផ្ដល់ជូនចំនួន៤០០ ០០០ដុល្លារប៉ុន្តែ Neymar មិនព្រមទូទាត់ជូនទើបមានករណីនេះកើតឡើង។
គួរបន្ថែមផងដែលថាបន្ទាប់ពីចូលខ្លួនបកស្រាយជុំវិញពាក្យបណ្ដឹងនេះ Neymar Jr បាននិយាយថាការលើកឡើងរបស់ស្ត្រីម្នាក់នោះគឺជារឿងមិនពិតនិងជាការចោទប្រកាន់គាត់ទាំងស្រុងទៅវិញ ៕