* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Real Madrid ចេញសេចក្តីថ្លែងការណ៍ បដិសេធរឿងចចារទិញ Mbappe....
Real Madrid បានចេញសេចក្តីថ្លែងការណ៍បដិសេធពាក្យចចាមអារ៉ាមដែលថាពួកគេបានចរចារទិញ Kylian Mbappe មកចូលរួមក្រុមជាមុន។

សារព័ត៌មានអេស្ប៉ាញ AS បានរាយការណ៍ថា Kylian Mbappe បានយល់ព្រមមិនទទួលបានប្រាក់រង្វាន់ភាពស្មោះត្រង់ប្រហែល 100 លានអឺរ៉ូពី PSG ហើយបានយល់ព្រមលើការផ្លាស់ប្តូរបឋមទៅ Real Madrid ធ្វើឱ្យ Real Madrid បានចេញសេចក្តីថ្លែងការណ៍ជាការឆ្លើយតបភ្លាមៗ។

"បន្ទាប់ពីព័ត៌មានដែលបានចេញផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗដែលប៉ាន់ស្មានអំពីការចរចាររវាងកីឡាករ Kylian Mbappe និងក្លឹបរបស់យើង Real Madrid សូមបញ្ជាក់ថាព័ត៌មានបែបនេះគឺមិនពិត។ ហើយមិនមានការចរចាដែលកើតឡើងជាមួយនឹងកីឡាករ PSG ណាមួយនោះទេ” Real Madrid និយាយក្នុងសេចក្តីថ្លែងការណ៍មួយ។សម្រាប់ Mbappe គាត់ បានចុះកិច្ចសន្យាថ្មីរយៈពេលមួយឆ្នាំជាមួយ PSG នៅរដូវក្តៅ។ ដែលជាការប្រើប្រាស់ជម្រើសបន្តកិច្ចសន្យា នេះមានន័យថាគាត់អាចនឹងផ្លាស់ទៅលេងនៅរដូវក្តៅឆ្នាំ 2024 ដោយក្លឹប Real Madrid និង Liverpool ក៏មានទំនាក់ទំនងផងដែរ។