ក្លិប Newcastle កំពុងនាំមុខគេក្នុងការចុះហត្ថលេខាលើខ្សែការពារ Harry Maguire របស់ក្លិប Manchester United នៅរដូវក្តៅខាងមុខ


ក្លិប Newcastle United ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាលើការចុះហត្ថលេខាលើខ្សែការពារ Harry Maguire  របស់ក្រុម Manchester United នៅរដូវក្តៅខាងមុខនេះ ។ កីឡាករវ័យ 30 ឆ្នាំរូបនេះ បានស្ថិតនៅកៅអីបម្រុង ក្រោមការដឹកនាំដោយគ្រូបង្វឹកលោក Erik Teg Hag នៅរដូវកាលនេះ  ហើយគាត់ត្រូវបានគេរំពឹងថានឹងចាកចេញពីទឹកដី Old Trafford ក្នុងកំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។



ក្រុមមួយចំនួនរួមទាំងអតីតក្លឹប Leicester City និង West Ham United ក៏ការចាប់អារម្មណ៍ក្នុងការនាំយកកីឡាករសញ្ជាតិអង់គ្លេសរូបនេះផងដែរ ។ បើយោងទៅតាមការចុះផ្សាយរបស់ការសែត 90 min បានឲ្យដឹងថាក្លិប  Newcastle United កំពុងនាំមុខគេក្នុងការចុះហត្ថលេខាលើខ្សែការពារ Harry Maguire ដើម្បីទៅចូលរួមជាមួយក្រុម ។

 

ឥឡូវនេះក្លិប Newcastle គឺជាក្លឹបមួយក្នុងចំណោមក្លឹបដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅក្នុងពិភពបាល់ទាត់ដោយសារតែមានការកាន់កាប់ដោយមហាមហាសេដ្ឋីអារ៉ាប់ពេលថ្មីៗនេះ   ខណៈក្លិបដែលកំពុងស្វែងរកកីឡាករដែលមានសមត្ថភាព មកប្រកួតប្រជែងសម្រារង្វាន់ធំៗរបស់អឺរ៉ុប។គួរអោយដឹងផងដែរថាកីឡាករ  Harry Maguire  ចូលរួមជាមួយក្លិប Manchester United ក្នុងឆ្នាំ ២០១៩ ដោយគិតមកដល់ពេលនេះគាត់បង្ហាញខ្លួនបាន ១៦៥ប្រកួត និងស៊ុតបញ្ចូលទីបាន ៧គ្រាប់ផងដែរ។