* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
លោក កែវ សុខងន និយាយដូច្នេះក្រោយស្វាយរៀងឈ្នះពាន២ក្នុងរដូវកាលនេះ...
អ្នកចាត់ការទូទៅរបស់ក្រុមភ្នំពេញក្រោន លោក កែវ សុខងន បានចាត់ទុកការឈ្នះពានរង្វាន់ចំនួន ២ (HSC និង CPL) ក្នុង ១ រដូវកាល របស់ក្រុមព្រះខ័នរាជស្វាយរៀង គឺជារឿងសំណាង ។

ជាការពិតណាស់ ព្រះខ័នរាជស្វាយរៀងក្នុងរដូវកាលនេះក្រសោបបានពានរង្វាន់ធំៗចំនួនន២ គឺ ពានរង្វាន់ សម្ដេច អគ្គមហាសេនាធិបតី តេជោ ហ៊ុនសែន លើកទី ១៧ នឹង លីគកំពូល កម្ពុជា ( Cambodian Premier League ) ។ ប៉ុន្តែលោក កែវ សុខងន អ្នកចាត់ការទូទៅរបស់ក្លិប ភ្នំពេញក្រោន និយាយថា ជារឿងសំណាងទៅវិញ ដោយសាររបស់ក្រុមរបស់លោកមានបញ្ហាច្រើនលើកីទ្បាករសំខាន់ៗក្នុងស្រុក និងបរទេស រងរបួស ក៏ដូចជាជាប់ពិន័យជាដើម ស្របពេលពួកគេមិនសូវមានកីទ្បាកររងរបួស និងជាប់ពិន័យទ្បើយ ។ នេះបើតាមការបញ្ជាក់ប្រាប់ពីអ្នកយកព័ត៌មាន PSB News Sport ។

គួរបញ្ជាក់ថា លោក កែវ សុខងន ជាអតីតខ្សែប្រយុទ្ធភ្នំពេញក្រោនបានបញ្ចប់អាជីពរបស់ខ្លួនកាលពីចុងឆ្នាំ២០១៧ មុននឹងត្រូវបានជ្រើសតាំងជាអ្នកអ្នកចាត់ការទូទៅក្រុមនេះនៅឆ្នាំ២០១៨ ។ កែវ សុខងន គឺជាអតីតខ្សែប្រយុទ្ធឆ្នើមជម្រើសជាតិកម្ពុជា ហើយក៏ជាអតីតខ្សែប្រយុទ្ធក្លិបសាមុទសាខនលីគថៃ និងក្លិបបឹងកេតជាដើម។