វីរៈបុរសរបស់ Real Madrid លោក Guti និយាយថាមានតែ CR7 ទេដែលអាចធ្វើអោយ Camp Nou…

អ្នកគាំទ្រក្លឹបយក្សអេស្ប៉ាញអធិរាជស Real Madrid ប្រាកដជាស្គាល់យ៉ាងហើយថាលោក José María Gutiérrez ឬគេតែងហៅគាត់ថា Guti គឺជាកីឡាករដ៏សំខាន់មួយរូបរបស់ក្លឹបអធិរាជសក្នុងអំឡុងឆ្នាំ១៩៩៥របស់ដល់ឆ្នាំ២០១០ ក្នុងនាមជាខ្សែបម្រើប្រយុទ្ធ។

យ៉ាងណាមិញថ្មីៗនេះបុរសសញ្ជាតិអេស្ប៉ាញដែលជាដៃគូរចាស់របស់ Cristiano Ronaldo បាននិយាយបែបលេងសើចប្រាប់ទៅកាន់សារពត៌មានថា “ គ្រូបង្រៀនម្នាក់មិនអាចធ្វើអោយកូនសិស្ស៣០នាក់ស្ងាត់បាននោះទេ តែខ្ញុំស្គាល់កីឡាករសញ្ជាតិព័រទុយហ្គាលម្នាក់ដែលមានឈ្មោះថា Cristino Ronaldo គេអាចធ្វើអោយអ្នកគាំទ្រក្នុងកីឡដ្ឋាន Camp Nou ស្ងាត់មាត់ជ្រាប ”។

គួរបន្ថែមផងដែលថាលោក Guti គឺជាដៃគូរដ៏យល់ចិត្តម្នាក់ក្នុងចំណោមកីឡាករ Real Madrid ដទៃទៀត ដែលមានទំនាក់ទំនងល្អលើទីលានជាមួយ CR7 ហើយកន្លងមកលោកតែងតែបង្ហាញអារម្មណ៍កោតសរសើរចំពោះឆន្ទៈរបស់ Cristiano Ronaldo ជានិច្ច បើទោះបីជាមិនបានរួមជើងលើទីលានដូចមុនក៏ដោយ៕