តើគ្រូបង្វឹករូបណាដែលស័ក្តិសមបំផុតក្នុងការដឹកនាំក្រុមជម្រើសជាតិកម្ពុជា U19…

ដូចដែលបងប្អូនបានដឹងហើយថាគ្រូបង្គោលរបស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ លោកភា សុភ័ត្រា សម្រេចចុះចេញពីដំណែងក្រោមមិនអាចដឹកនាំក្រុមឡើងផុតវគ្គចែកពូលនៃព្រឹត្តិការណ៍បាល់ទាត់យុវជនអាស៊ាន AFF U19 Boy's Championship 2024 នៅប្រទេសឥណ្ឌូនេស៊ី ។

យ៉ាងណាមិញក្រោយក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំយកឈ្នះទៅលើក្រុមជម្រើសជាតិហ្វីលីពីន U19 ១ទល់និង០ក្នុងការប្រកួតចុងក្រោយ លោកភា សុភ័ត្រា លើកឡើងលើបណ្ដាញសង្គមរបស់ខ្លួនបែបនេះថា “ ចាប់ពីពេលនេះអ្នកទាំងអស់គ្នាអាចបំភ្លេចឈ្មោះខ្ញុំបានពីបាល់ទាត់ជម្រើសជាតិ តែសូមកុំឈប់គាំទ្របាល់ទាត់ជាតិយើងអោយសោះ ជាចុងក្រោយសូមរក្សាភាពថ្លៃថ្នូរដល់អាជីពដែលមានវិជ្ជាជីវៈមួយនេះសម្រាប់អ្នកបន្ទាប់ ”។

ទោះបីជាយ៉ាងណាក៏ដោយបន្ទាប់ពីមានការប្រកាសលាចុះពីតំណែងរបស់គ្រូបង្គោលដ៏សំបូរទៅដោយបទពិសោធន៍រូបនេះ យើងមិនទាន់ទទួលពត៌មានបានឡើយថាតើគ្រូបង្វឹករូបណានឹងក្លាយជាបេក្ខភាពបន្ទាប់ដែលត្រូវចូលដឹកនាំក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំនោះទេ គ្រប់យ៉ាងត្រូវរងចាំរហូតមានការប្រកាសជាផ្លូវកាលរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

គួរបន្ថែមផងដែលថាលោកភា សុភ័ត្រា ដឹកនាំក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំបានត្រឹមតែ៣ប្រកួតប៉ុនណ្ណោះ ខណៈបីប្រកួតនោះឈ្នះ១និងចាញ់២ប្រកួត បាត់បង់ឳកាសឡើងទៅកាន់វគ្គបន្តនៃព្រឹត្តិការណ៍ AFF U19 Boy's Championship 2024៕