* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
អតីតខ្សែប្រយុទ្ធ Manchester United និង Chelsea កីឡាករ Falcao ត្រៀមផ្លាស់មកលេងនៅលីគកំពូលម៉ាឡេស៊ី
ក្លិប Johor Darul Ta'zim បានផ្តល់សំណើរសម្រាប់អតីតខ្សែប្រយុទ្ធ Manchester United និង Chelsea កីឡាករ Falcao នូវកិច្ចសន្យារយៈពេល ២ឆ្នាំ ដើម្បីចូលរួមក្រុម ក្នុងការប្រកួតប្រជែងនៅលីគកំពូលម៉ាឡេស៊ី នេះបើយោងទៅតាមកាសែតអេស្ប៉ាញ Marca។
សម្រាប់កិច្ចសន្យាដ៏មានសក្តានុពលមួយនេះ ក៏បានរួមបញ្ចូលនូវដំណើរ ដើម្បីក្លាយជាទូតសុឆន្ទៈសម្រាប់ក្រុមថ្មីរបស់គាត់ ក៏ដូចជារដ្ឋ Johor នៅពេលគាត់ចូលនិវត្តន៍ផងដែរ។ កីឡាករ Falcao បច្ចុប្បន្នមានវ័យ៣៧ឆ្នាំ ត្រូវបានគេរាយការណ៍ថា ចាប់អារម្មណ៍ក្នុងការធ្វើការផ្លាស់ប្តូរមួយនេះ ប៉ុន្តែ JDT ត្រូវប្រឈមមុខនឹងគូប្រជែងគឺក្លិប Valencia របស់អេស្បាញ ។
Falcao ពីមុនត្រូវបានគេចាត់ទុកគាត់ថាជាខ្សែប្រយុទ្ធថ្នាក់មួយរបស់ពិភពលោកបន្ទាប់ពីបានលេងឲ្យក្លិបដ៏ធំមួយចំនួនដូចជា Atlético Madrid , Monaco, Manchester United, Chelsea និង Galatasaray ។