* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
មកស្គាល់កំពូលកីឡាករបាល់ទាត់៧រូបដែលយក Cristiano Ronaldo ធ្វើជានិមិត្តរូបរបស់ខ្លួន…
ជារឿងធម្មតាទេកីឡាករបាល់ទាត់ម្នាក់ៗតែងមានអាយដល់ក្នុងដួងចិត្តរៀងៗខ្លួន ដោយកីឡាករខ្លះបង្ហាញជាសាធារណៈអោយមហាជនបានដឹងកីឡាករខ្លះទៀតមិនបង្ហាញជាសាធារណៈព្រោះកត្តាជាតិសាស៍និយមក៏ថាបាន។
យ៉ាងណាមិញថ្ងៃនេះក្រុមការងារអេតមីននិងបង្ហាញអោយបងប្អូនអ្នកគាំទ្របានជ្រាបអំពីកំពូលកីឡាករឆ្នើមៗទាំង៧រូបដែលអះអាងថាខ្លួនជាអ្នកគាំទ្ររបស់ Cr7 ខណៈក្នុងចំណោមកីឡាករទាំង៨នោះមានមួយចំនួនតូចមិនបានអះអាងទេ តែបង្ហាញកាយវិការដោយប្រើស្ទាយអបអរគ្រាប់តាម Cristiano Ronaldo ហើយកីឡាករកំពូលទាំង៨នោះមានដូចជា៖
ទី៧ កីឡាករ Dominik Szoboszlai របស់ក្លឹបបាល់ទាត់ហង្សក្រហម Liverpoor រូបគេធ្លាប់បានគេឃើញថាប្រើស្ទាយអបអរគ្រាប់បាល់តាម Cr7 គ្រារួមរស់ជាមួយក្លឹបបាល់ទាត់ RB Liepzig។
ទី៦ ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិប្រេស៊ីលរបស់ក្លឹបបាល់ទាត់ Palmiras គឺកីឡាករ Endrick រូបគេក៏ជាអ្នកគាំទ្ររបស់ Cristiano Ronaldo ផងដែរ។
ទី៥ កីឡាករវ័យក្មេងរបស់ក្លឹបបាល់ទាត់អធិរាជស Real Madrid កីឡាករ Rodrygo ដោយខ្សែប្រយុទ្ធវ័យសញ្ជាតិប្រេស៊ីលរូបនេះក៏ត្រូវបានគេដឹងថាអាយដល់ក្នុងដួងចិត្តរបស់គេគឺ CR7 ដូចគ្នា។
ទី៤ កីឡាករវ័យក្មេងសញ្ជាតិព័រទុយហ្គាលរបស់ក្លឹបបាល់ទាត់ AC Milan កីឡាករ Rafael Leao ក៏ជាអ្នកគាំទ្ររបស់រាមច្បងរួមសញ្ជាតិរបស់ខ្លួនផងដែរ។
ទី៣ ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិអាហ្សង់ទីនរបស់ក្លឹបបាល់ទាត់ Manchester United កីឡាករ Alejandro Gernancho ត្រូវបានគេដឹងយ៉ាងច្បាស់ថាជាអ្នកគាំទ្រដ៏ស្មោះស្ម័គ្ររបស់ Cristiano Ronaldo បើទោះបីជា Massi ជាកីឡាកររួមសញ្ជាតិរបស់ក៏ដោយ គេនៅតែបង្ហាញថាគេគឺជាអ្នកគាំទ្ររបស់ CR7។
ទី២ កីឡាករវ័យក្មេងរបស់ក្លឹបបាល់ទាត់អធិរាជស Real Madrid កីឡាករ Vinicius Jr ក៏ត្រូវបានមហាជនទទួលស្គាល់ដែលថារូបគេគឺជាអ្នកគាំទ្រ CR7 ដោយគ្មានអ្វីលាក់បាំង។
និងទី១ កីឡាករសញ្ជាតិបារាំងដែលជាប្រធានក្រុម PSG កីឡាករ Keylain Mbappe ត្រូវបានជាដឹងថានិមិត្តរបស់តារាឆ្នើមសញ្ជាតិបារាំងជានរណាតាំងពីដើមមកហើយ ព្រោះគេមិនដែលលាក់បាំងឡើយថាអាយដល់ក្នុងដួងចិត្តខ្លួនគឺ Cristiano Ronaldo ៕