* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
សួន ចាន់ណារ៉ូ លើកឡើងបែបនេះអំពីកល់ល្បិចក្នុងការប្រកួតរបស់កីឡាករ Rebeyrol…
ពិតណាស់កីឡាករបារាំង៣រូបដែលក្លឹបសមាគមន៍កីឡាបាល់ទះវិសាខានាំចូលមករួមក្រុមសម្រាប់ការប្រកួតពានរង្វាន់ Win+Steak Volleyball Invitation Tournament ២០២៤ បង្ហាញទម្រង់លេងបានយ៉ាងល្អជួយវិសាខាឈ្នះជើងឯកដោយជោគជ័យ។
យ៉ាងណាមិញក្នុងចំណោមកីឡាករបារាំងទាំងបីរូបរួមមានអ្នកលើកបាល់ Thomas Gil, Pierre Toledo,និងកីឡាករ Francois Rebeyrol យើងសង្កេតឃើងថាកីឡាករម្ចាស់អាវលេខ៨ Francois Rebeyrol ពិតជាធ្វើមិនសូវបានល្អនោះទេក្នុងប្រមាណប្រកួតដំបូង ដូចយើងឃើងស្រាប់ Rebeyrol វាយខូចច្រើនជាពិសេសនោះគឺការផ្ដាច់មិនសូវបានល្អ ទាំងដែលរូបគេគឺជាកីឡាករជម្រើសជាតិបារាំងក្រុមធំ។
យ៉ាងណាក្ដីសម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រដែលវិសាខាប៉ះជាមួយក្រុមម្ចាស់ផ្ទះ Win Streak ទម្រង់លេងរបស់ Francois ហាក់ប្លែក១៨០ដឺក្រេ ពីប៉ុន្មានប្រកួតដំបូង គេហើយគឺជាកល់ល្បិចក៏ដូចជាចិត្តសាស្រ្តរបស់កីឡាករ ព្រោះប្រសិនបើគាត់បង្ហាញអស់ពេកក្នុងប្រមាណប្រកួតដំបូងម្លោះវគ្គផ្ដាច់ព្រ័ត្រគូរប្រកួតប្រាកដជាតាមចាប់ខ្លាំងជាក់ជាមិនខាន់។
ទោះបីជាយ៉ាងណាក៏ដោយមិនមែនតែបងប្អូនអ្នកគាំទ្រក៏ដូចជាអេតមីននោះទេដែលមើលឃើញពីភាពខុសប្លែករបស់ Francois Rebeyrol សូម្បីប្រធានក្រុមកីឡាករសួន ចាន់ណារ៉ូ ក៏បានកោតសរសើរចំពោះកល់ល្បិចក្នុងការប្រកួតរបស់កីឡាករសញ្ជាតិបារាំងរូបនេះដែរ ដោយអ្នកលើកបាល់ដៃឆ្នើមសួន ចាន់ណារ៉ូ និយាយថា “ កីឡាករដែលគាត់កត់សម្គាល់គឺកីឡាករលេខ៨ Francois Rebeyrol ប៉ុន្មានប្រកួតដំបូងគាំត់មិនសូវបង្ហាញប៉ុន្មានទេ ប៉ុន្មានការប្រកួតចុងក្រោយគឺគាត់ស្ទើតែមិនខូចបាល់សោះ គ្រប់យ៉ាងទាំងការម៉ាត់ផ្ដាច់ឫធ្វើរនាំគឺឥតខ្ចុះតែម្ដង ”។
គួរបន្ថែមផងដែលថាកីឡាសញ្ជាតិបារាំងទាំង៣រូបដែលសមាគមន៍កីឡាបាល់ទះវិសាខានាំចូលយកមករួមក្រុមសុទ្ធសឹងតែជាកីឡាករលំដាប់ខ្ពស់ ព្រោះអ្នកទាំង៣មិនត្រឹមតែមានសម្ថតភាពក្នុងការប្រកួតតែមួយមុខនោះទេ ផ្ទុយទៅវិញចិត្តរបស់ពួកគាត់ខ្លាំងដូចៗគ្នា៕