* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Atletico Madrid ប្រកាសបន្តកុងត្រា Simeoneរហូតដល់ឆ្នាំ 2027.....
ក្រុម Atletico Madrid បានប្រកាសបន្តកុងត្រាជាមួយលោក Diego Simeone ដែលជាគ្រូបង្វឹកក្រុមរហូតដល់ឆ្នាំ 2027 ។

គ្រូបង្វឹក Diego Simeone បានចូលដឹកនាំក្រុម Atletico តាំងពីឆ្នាំ ២០១១ ហើយបានបំពេញការងារបានយ៉ាងល្អ។ ហើយបានយល់ព្រមបន្តកុងត្រាជាមួយក្រុមដល់ឆ្នាំ ២០២៧ និងទទួលបានប្រាក់ឈ្នួលបន្ថែមទៀត។

Diego Simeone បានគ្រប់គ្រងក្លឹប Atletico Madrid ច្រើនជាង 650 ប្រកួត ដែលជាកំណត់ត្រាមួយសម្រាប់ក្លឹប។ ហើយបានដឹកនាំក្រុមឈ្នះពាន La Liga ២ ដង និងពាន Europa League ២ ដង។