* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ក្លឹបបិសាចក្រហម Man United របួសកីឡាករសំខាន់២រូបខណៈរដូវកាលថ្មីនៃក្របខណ្ឌ...
ជាការពិតក្របខណ្ឌកំពូលរបស់អង់គ្លេសដែលយើងស្គាល់ថា English Premier League កាន់តែខិតជិតចូលមកដល់ហើយ ខណៈកីឡាករសំខាន់របស់ក្លឹបបិសាចក្រហមពីររូបទទួលរងនូវបង្ហាញរបួសក្នុងកំឡុងដំណើរការប្រកួត Pre-Season ក៏អាចបញ្ហាមួយដែលសម្រាប់ការប៉ះជាមួយ Fullham ក្នុងប្រកួតដំបូងរបស់ក្លឹបក្នុងក្របខណ្ឌ EPL រដូវកាលថ្មីនេះ។
យ៉ាងណាមិញកីឡាករកម្លាំងសកម្មពីររូបរបស់បក្សបិសាចដែលរងនូវបង្ហារបួសរួមមានខ្សែប្រយុទ្ធសញ្ជាតិដាណឺម៉ាក Rasmus Hojlund និងខ្សែការពាតចំណូលថ្មីសញ្ជាតិបារាំង Leny Yoro ដោយ Hojlund ត្រូវសម្រាកយ៉ាងហោចណាស់៦សប្ដាហ៍ ហើយ Leny Yoro ត្រូវការពេលសម្រាកព្យាបាលយ៉ាងតិច៣ខែឯណោះ។
គួរបន្ថែមផងដែលថារដូវកាលថ្មីនៃក្របខណ្ឌ English Premier League នឹងចូលមកដង់នៅថ្ងៃទី១៧ខែសីហានេះ ខណៈការប្រកួតដំបូងរបស់ក្លឹបបិសាចក្រហមគឺត្រូវជួបតទល់ជាមួយក្លឹបបាល់ទាត់ Fullham ដែលជាក្រុមកំពុងឡើងជើងខ្លាំងក្នុងពេលបច្ចុប្បន្នផងដែរ៕