Manchester United គ្រោងនឹងលក់កីឡាករ 3នាក់ ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ

លោក Erik ten Hag អ្នកចាត់ការទូទៅក្រុម Manchester  United  កំពុងតែព្យាយាម​កសាង​ក្រុមឱ្យ​កាន់​តែ​ខ្លាំង។ ដោយនៅចុងបញ្ចប់នៃរដូវកាលនេះ គាត់កំពុងរៀបចំបញ្ចេញកីឡាករដែលមិនចាំបាច់ ដើម្បីប្រើប្រាស់លុយទិញកីឡាករគោលដៅ។



យោងតាមសារព័ត៌មាន Manchester Evening News បានប្រាប់ថាកីឡាករ Anthony Martial, Harry Maguire និង Alex Tellis ថាអាចផ្លាស់ចេញពីទឹកដី Old Trafford ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។ ក្នុង​ករណី​របស់ Martial គាត់​មិន​អាច​បង្ហាញពី​ទម្រង់​លេង​ដ៏​ល្អ​របស់​គាត់​ក្នុង​អំឡុង​ពេល ៨ ឆ្នាំ​ជាមួយ​ក្លឹប ដោយកីឡាកររូបនេះ ​ភាគច្រើន​មាន​បញ្ហា​របួស​ ​ ជីវិតរបស់គាត់ត្រូវបានចំណាយលើគ្រែមន្ទីរពេទ្យញឹកញាប់ជាងនៅលើទីលានបាល់ទាត់។



ខណៈពេលដែល Maguire  ដែលជាខ្សែរការពារកណ្តាលដ៏សំខាន់របស់លោក Ten Hag   តំណែងនេះបច្ចុប្បន្នត្រូវជំនួសវិញដោយ  Raphael Varane និង Lisandro Martinez បូករួមទាំងគ្រូបង្វឹកសញ្ជាតិហូឡង់ Erik  Ten Hag ចុងក្រោយគាត់នៅតែប្រើ Luke Shaw ដើម្បីផ្លាស់ប្តូរពីខ្សែការពារឆ្វេង។ 



Tellis មិនមានអនាគតនៅខ្សែការពារឆ្វេងនៅ Man  United  ទេ  ដោយសារខ្សែការពារឆ្វេងត្រូវបានកាន់កាប់ដោយ Shaw និង Tyrell Malacia ដែលនេះជាមូលហេតុដែលគាត់បានខ្ចីជើងទៅ Sevilla នៅរដូវក្តៅចុងក្រោយនេះ។ ហើយនៅរដូវកាលក្រោយ តារាបាល់ទាត់ប្រេស៊ីលរូបនេះ  ​នឹង​លែង​មាន​កន្លែង​ទំនេរ​ទៀត​ហើយ​នៅ​ក្នុង​ក្រុមបិសាច​ក្រហម។