* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Xabi Alonso បង្ហើបថាចង់នាំអតីតមិត្តរួមក្រុមចាស់មកចូលរួមជាមួយ Leverkusen...
Xabi Alonso បានបង្ហាញការចាប់អារម្មណ៍លើ Cristiano Ronaldo ចំពេលមានការភ្ញាក់ផ្អើលចំពោះពាក្យចចាមអារ៉ាមដែរបាននិយាយថា CR7 នឹងមកចូលរួមជាមួយ Bayer Leverkusen ។
ជាការពិតណាស់ បច្ចុប្បន្ន Ronaldo មានអាយុ 39 ឆ្នាំហើយ ប៉ុន្តែនៅតែរឹងមាំ ដោយរកបាន 48 គ្រាប់ក្នុង 47 ប្រកួត គ្រប់ការប្រកួតទាំងអស់សម្រាប់ Al Nassr នៅរដូវកាលនេះ។ ម្ចាស់ពាន Ballon d'Or ៥សម័យរូបនេះ សប្បាយចិត្តនៅអារ៉ាប៊ីសាអូឌីត ហើយនៅតែចុះកិច្ចសន្យារហូតដល់ឆ្នាំ ២០២៥។
ទោះបីជាយ៉ាងណាក៏ដោយ អតីតតារា Manchester United និង Real Madrid រូបនេះត្រូវបានគរនិយាយថា នឹងវិលត្រឡប់ទៅកាន់ពិភពបាល់ទាត់អឺរ៉ុបជាមួយនឹង Leverkusen ។
គួរបញ្ជាក់ថា ក្រុមម្ចាស់ជើងឯក Bundesliga ដែលនៅតែស្ថិតក្នុងដំណើរឆ្ពោះទៅរកយុទ្ធនាការដែលមិនចាញ់សោះក្នុងប្រវត្តិសាស្រ្តបាល់ទាត់ និងអាចឈ្នះពានបីនៅរដូវកាលនេះ នឹងត្រលប់មកវិញក្នុងក្របខ័ណ្ឌ Champions League រដូវកាលក្រោយ។