កិច្ចព្រមព្រៀង Hakim Ziyech ត្រូវបានជាប់គាំងនៅក្នុងការិយាល័យក្លឹប PSG ដោយសារតែ Chelsea បញ្ជូនឯកសារទាន់ពេល

ក្លិបអ្នកមានបារាំង PSG បានឈានដល់កិច្ចព្រមព្រៀងផ្ទាល់មាត់ជាមួយនិងក្រុមតោខៀវ Chelsea រួចហើយ​ក្នុងនាំយកកីឡាករ Hakim Ziyech ទៅកាន់ទឹកដី Parc des Princes   ខណៈដែរសំណើខ្ចីជើងរបស់កីឡាករ  Hakim Ziyech ពីក្លិប Chelsea ទៅកាន់ក្លិប  Paris St-Germain កំពុងតែជួបបញ្ហា ដោយសារតែឯកសារដើម្បីបញ្ចប់ការផ្ទេរមិនត្រូវបានបញ្ជូនឱ្យទាន់ពេលវេលា។ 



ករណីទាំងនេះហើយទើបធ្វើ​ឱ្យ​ការ​ផ្ទេរ​របស់កីឡាករ ​ Hakim Ziyech ទៅកាន់ក្លិប  PSG ត្រូវ​បាន​ពន្យារ​ពេល​  ហើយ PSG  កំពង់តែជូនដំណឹងទៅសមាគមបាល់ទាត់បារាំង ដើម្បីធ្វើការផ្ទេរមួយនេះឱ្យសម្រេចបាន។



យ៉ាង​ណា​មិញ នេះ​បើយោងទៅ​តាម​របាយការណ៍​ទទួល​បាន​ដោយ  GOAL កាល​ពី​យប់​ថ្ងៃ​អង្គារ  វាត្រូវបានគេបង្ហាញថា PSG មិនរំពឹងច្រើនទេថាពួកគេនឹងចុះហត្ថលេខាលើ  Ziyech សម្រាប់រដូវកាលនេះ។  ប៉ុន្តែពួកគេនៅតែត្រូវរង់ចាំសម្រាប់ការប្តឹងឧទ្ធរណ៍ដើម្បីធ្វើឱ្យការផ្ទេរនេះអាចធ្វើទៅបាន។



សម្រាប់ Ziyech បានបង្ហាញខ្លួនបានចំនួន 15 ដងក្នុងការប្រកួតទាំងអស់របស់ក្លិប Chelsea ក្នុងរដូវកាលនេះ ដោយបានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបានចំនួនមួយដង។