* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ខ្សែប្រយុទ្ធ Supachok Sarachat ចូលរួមជាមួយក្លិប Consadole Sapporo នៃក្របខណ្ឌ J-League ក្នុងរយៈពេល 5 ឆ្នាំ...
Supachok Sarachat ដែលជាខ្សែប្រយុទ្ធរបស់ក្លឹប Buriram United ដែលបានទៅចូលរួមមួយក្លឹប Consadole Sapporo ក្នុងលក្ខខ័ណ្ឌខ្ចីជើងក្នុងការប្រកួតជើងទីពីរនៃក្របខណ្ឌ J-League លីគកំពូលរបស់ជប៉ុនក្នុងរដូវកាល ឆ្នាំ 2022។
ថ្មីៗនេះ លោក Newin Chidchob ប្រធានក្លឹប Buriram United បានចុះកិច្ចសន្យាជាផ្លូវការជាមួយលោក Hirokatsu Mikami ប្រធានក្លឹប Hokkaido Consadole Sapporo ក្នុងការអោយខ្សែប្រយុទ្ធ Supachok Sarachat ចូលរួមជាមួយក្រុមមកពីក្របខណ្ឌ J-League លីគកំពូលរបស់ជប៉ុន ជាអចិន្ត្រៃយ៍ជាមួយនឹងកុងត្រា 5 ឆ្នាំ ចាប់ពីថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ 2022 ដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2027។
ខណៈពេលដែល Supachok Sarachat បាននិយាយលាអ្នកគាំទ្រ Buriram United បន្ទាប់ពីការប្រកួត J.LEAGUE ASIA CHALLENGE 2022 ដែលក្លិប Consadole Sapporo បានចាញ់ Buriram United ក្នុងលទ្ធផល 2 - 5 កាលពីម្សិលមិញយ៉ាងដូច្នេះថា៖ “ថ្ងៃនេះខ្ញុំសូមថ្លែងអំណរគុណដល់អ្នកគាំទ្របាល់ទាត់ទាំងអស់ដែលបន្តគាំទ្រខ្ញុំបាទ។ តាំងពីខ្ញុំមកចូលរួមជាមួយឈុតធំរបស់ក្លិប Buriram United តែងតែមានអ្នក នូវគាំទ្រខ្ញុំ។យើងបានចែករំលែកទុក្ខសោក និងភាពរីករាយជាមួយគ្នា មិនថាយើងឈ្នះឬចាញ់នោះទេ។ យើងតែងតែនៅជាមួយគ្នា។ ខ្ញុំមិនចង់និយាយថាវាជាការលារបស់ខ្ញុំទេ ជឿថាខ្ញុំមាន DNA របស់ Buriram United 100% គ្រប់ទីកន្លែងដែលខ្ញុំទៅ។នៅទីបញ្ចប់ ខ្ញុំនឹងនូវជាមួយ Buriram United ជានិច្ច។សង្ឃឹមថានៅថ្ងៃអនាគតខ្ញុំនឹងអាចត្រឡប់មកផ្ទះខ្ញុំវិញ”។
សម្រាប់ខ្សែប្រយុទ្ធ Supachok Sarachat ដែលជាកីឡាករមួយរូបដែលធំឡើងពីសាលា បាល់ទាត់របស់ក្លិប Buriram United បានជួយក្រុមឱ្យឈ្នះជើងឯកចំនួន ១០ ដងដែលមានដូចតទៅ៖ Thai League Champions ៣ ដង, League Cup ២ ដង, FA Cup ១ ដង, Thailand Champions Cup ១ ដង, Toyota Premier Cup ១ ដង និង Mekong Club Championship ២ ដង។