ស្ងាត់ Cristiano Ronaldo លើកឡើងបែបនេះអំពីក្លឹបយក្សកាំភ្លើងធំ Arsenal…

ការពិតវាជារឿងដ៏កម្រណាស់ដែលកំពូលកីឡាករបាល់ទាត់សញ្ជាតិព័រទុយហ្គាលលើកឡើងអំពីក្លឹបណាមួយមកនិយាយផ្ដល់ជូនទៅអ្នកកាសែត។

ក៏ប៉ុន្តែថ្មីៗនេះ CR7 បានធ្វើរឿងដ៏មិនគួរអោយជឿមួយប្រាប់ទៅកាន់អ្នកកាសែតដ៏ល្បីលោក Fabrizio Romano ដោយរឿងនោះគឺលោកលើកឡើងនិយាយអំពីជោគវាសនារបស់ក្លឹបបាល់ទាត់កាំភ្លើងធំ Arsenal។

យ៉ាងណាមិញតាមប្រភពពីអ្នកកាសែត Fabrizio Romano លោកបានចុះផ្សាយអំពីសម្ដីរបស់ CR7 ថា “ Arsenal និងមិនឈ្នះពាន English Premier League នៅរដូវកាលនេះនោះទេ ”។

គួរបន្ថែមផងដែលថាប្រសិនបើ Arsenal អាចឈ្នះពានរង្វាន់ English Premier League រដូវកាលឆ្នាំ២០២៣-២០២៤ នេះបាន Arsenal មិនត្រឹមតែឈ្នះពានមួយមុខនោះទេ ពួកគេក៏បានឈ្នះការលើកឡើងរបស់ Cristiano Ronaldo ផងដែរ៕