* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
សារពត៌មានចុះផ្សាយបែបនេះក្រោយកីឡាករគុនខ្មែរ ធឿន ធារ៉ា ឈ្នះបីប្រកួតជាប់គ្នា…
ជាការពិតការប្រកួត Kun Khmer World Cup ដែលរៀបចំឡើងដោយ Ganzberg បានបញ្ចប់ទៅដោយរលូនហើយ ប៉ុន្តែពត៌មានអំពីអ្នកលេងពូថៅដៃធឿន ធារ៉ា ហាក់មិនទាន់ចប់ទៅតាមកម្មវិធីឡើយ ផ្ទុយទៅវិសារពត៌មានក្នុងស្រុកនិងក្រៅស្រុកបានចុះផ្សាយជាបន្តបន្ទាប់តែម្ដងអំពីជ័យជម្នះរបស់កីឡាករគុនខ្មែររូបនេះ។
យ៉ាងណាមិញថ្មីនេះសារពត៌មានរបស់ថៃមួយបានចុះផ្សាយបែបឌឺដង់រំលឹកអំពីរឿងចាស់របស់កីឡាករគុនខ្មែរធឿន ធារ៉ាបែបនេះថា “ ធឿន ធារ៉ា ជាអតីតអ្នកប្រដាល់មួយថៃ ហើយគាត់បានហ្វឹកហាត់ក្បាច់គុនថៃនៅក្លឹបប្រដាល់ ឆារាថាណាឆៃ ខេត្តរ៉ាយ៉ងមុនពេលចេញទៅហ្វឹកហាត់នៅប្រទេសកំណើតវិញក្នុងនាមជាអ្នកប្រដាល់កម្ពុជា ធឿន ធារ៉ា ធ្លាប់ត្រូវបានកីឡាករថៃ ក្រុងចក្រប៉ប៉ៅអ៊ីន ទាត់បំបាក់ដៃផងដែរ ” ។
ទោះបីជាយ៉ាងណាក៏ដោយកីឡាករគុនខ្មែរធឿន ធារ៉ាធ្លាប់ហ្វឹកហាត់នៅប្រទេសក៏ពិតប៉ុន្តែកីឡាករដែលមានរហ័សនាមអ្នកលេងពូថៅដៃរូបនេះបានសាងកេរ៍ឈ្មោះល្បីល្បាញក្នុងពេលបច្ចុប្បន្នដោយសារតែគេខិតខំហ្វឹកហាត់ជាមួយលោកគ្រូអេ ភូថងទើបរូបគេមានឈ្មោះបោះសំឡេងខ្លាំងដូចក្នុងពេលបច្ចុប្បន្ន។
គួរបន្ថែមផងដែលថាក្រោយឈ្នះបីប្រកួតជាប់គ្នាក្នុងព្រឹត្តិការណ៍ Kun Khmer World Cup កីឡាករគុនខ្មែរធឿន ធារ៉ា ទទួលបានកាដូធំពី Ganberg ដូចជារថយន្ថ Pick Up មួយគ្រឿងដែលមានតម្លៃជាង ៤០០០០ដុល្លារ ព្រមទាំងប្រាក់សុទ្ធចំនួន ១០០០០ដុល្លារដែរ៕