ជំនួបរវាងក្លឹបភ្នំពេញក្រោនតទល់ជាមួយ Macarthur Fc នៅល្ងាចនេះនិងក្លាយជា...

ជាការពិតការប្រកួតពានរង្វាន់ AFC Cuq កាលពីជើងទីមួយកន្លងទៅក្លឹបបាល់ទាត់ភ្នំពេញក្រោនធ្វើបានយ៉ាងល្អ ដោយបីប្រកួតក្នុងពូលក្លឹបម្ចាស់ដី Smart RSN មិនដែលស្គាល់ពាក្យថាចាញ់ឡើយ ខណៈនៅថ្ងៃទី៩ខែវិច្ឆិកានេះក្លឹបយក្សរបស់កម្ពុជានិងធ្វើការប្រកួតជើងទី២ជាមួយក្រុមខ្លាំងរបស់អូស្រ្តាលីនៅទឹកអូស្រ្តាលីផ្ទាល់តែម្ដង។

យ៉ាងណាមិញកាលពីជើងទី១កន្លងក្លឹបបាល់ទាត់ភ្នំពេញក្រោនបានយកឈ្នះទៅលើក្លឹបបាល់ទាត់ Macarthur Fc ដោយលទ្ធ៣ទល់និង០ឯណោះ ហេតុនេះជើងទី២អ្នកគាំទ្រជឿជាក់ថាជំនួបដ៏ធំសម្បើមមួយនេះនិងក្លាយជាការប្រកួតដ៏ជក់ចិត្តបំផុតក្នុងពាន AFC Cup ។

ទោះបីជាក៏ដោយក្លឹបបាល់ទាត់ Macarthur Fc និងបើកទ្វាកីឡដ្ថាន Camqbelltown Stadium របស់ខ្លួនដែលអាចផ្ទុកអ្នកគាំទ្របានចំនួន ១៧ ៥០០ កៅអី ស្វាគមន៍ក្រុមភ្ញៀវភ្នំពេញក្រោននាវេលាម៉ោង៣រៀលនេះ។

គួរបន្ថែមផងដែលថាក្លឹបបាល់ទាត់ Macarthur Fc គឺជាបេក្ខភាពឆ្នើមមួយក្នុងប្រជែងពានរង្វាន់ A-League របស់អូស្រ្តាលី ខណៈដែលភ្នំពេញក្រោនក៏ជាម្ចាស់ការពារតំណែងជើងឯកពានរង្វាន់ Cambodia Premier League រដូវកាលចាស់ផងដែរ៕