Nadim Bajrami ក្លាយជាកីឡាករទីមួយដែលរកគ្រាប់បាល់បានលឿនជាងគេក្នុងព្រឹត្តិការណ៍…

ក្នុងជំនួបរវាងក្រុមជម្រើសជាតិអ៊ីតាលីជាមួយក្រុមជម្រើសជាតិអាល់បានីក្នុងព្រឹត្តិការណ៍ UEFA EURO ២០២៤ មានរឿងដ៏គួរអោយភ្ញាក់ផ្អើរមួយបានកើតឡើង ដោយកីឡាករ Nadim Bajrami ដែលជាកីឡាកររបស់ក្រុមជម្រើសជាតិអាល់បានីចាយពេលត្រឹមតែ២២វិនាទីប៉ុនណ្ណោះអាចរកគ្រាប់បាល់នាំមុខទៅលើក្រុមជម្រើសជាតិអ៊ីតាលី។

យ៉ាងណាមិញនេះគឺជារឿងដ៏កម្រកើតមានមានណាស់ក្នុងពិភពបាល់ទាត់ជាពិសេសនោះគឺរកគ្រាប់បាល់នាំមុខទៅលើក្រុមខ្លាំងដូចអ៊ីតាលីដោយប្រើពេលត្រឹមតែ២២វិនាទីបែបនេះ។

យ៉ាងណាក្ដីក្រោយអាល់បានីបើកការនាំមុខមុនដោយកីឡាករ Nadim Bajrami អ៊ីតាលីក៏បានវាយបកយកឈ្នះវិញដោយប្រើពេលមិនដល់១៧នាទីផង ពោលខ្សែការពារ Alessandro Bastoni  បានរកគ្រាប់បាល់អោយអ៊ីតាលីតាមស្មើនៅនាទីទី១១ ហើយក្រោយមកនៅនាទីទី១៦កីឡាករខ្សែបម្រើ Nicolò Barella ក៏រកគ្រាប់នាំមុខវិញហើយក៏រក្សាលទ្ធផល២ទល់និង១រហូតដល់ចប់ការប្រកួត។

ទោះបីជាយ៉ាងណាក៏ដោយក្រោយចប់ការប្រកួតកីឡាកររបស់ក្រុមជម្រើសជាតិអាល់បានី Nadim Bajrami ក៏បានក្លាយជាម្ចាស់កំណត់ត្រាកីឡាករដែលរកគ្រាប់បាល់លឿនេះជាងគេក្នុងព្រឹត្តិការណ៍ EURO ២០២៤នាទឹកដីអាល្លឺម៉ង់។

គួរបន្ថែមផងដែលថាស្ថិតិក្នុងការប្រកួតទាំងពេញ៩០នាទី ក្រុមជម្រើសជាតិអ៊ីតាលីគ្រប់គ្រងបាល់បានរហូតដល់ទី៦៨ភាគរយ ទាត់សរុបបានចំនួន២២លើកចំគោលដៅ៥សម្រេចបានពីរគ្រាប់និងទាត់មិនចំគោលដៅ១៧លើក ខណៈក្រុមជម្រើសជាតិអាល់បានីគ្រប់គ្រងបាល់បានត្រឹមតែ៣២ភាគរយទាត់បាន៨លើកចំគោលដៅ២សម្រេចបានមួយគ្រាប់និងទាត់មិនចំគោលដៅចំនួន៦លើកផងដែរ៕