ថៃជាក្រុមជម្រើសជាតិក្នុងតំបន់អាស៊ានតែមួយគត់ដែលមិនរបូតគ្រាប់បាល់សោះក្នុងវគ្គ…

ក្រុមជម្រើសជាតិថៃគឺជាក្រុមតែមួយគត់ស្ថិតក្នុងតំបន់អាស៊ានដោយឆ្លងកាត់បីប្រកួតក្នុងពូល ថៃមិនរបូតគ្រាប់បាល់សូម្បីមួយគ្រាប់ ហើយក្រុមជម្រើសជាតិថៃទៀតសោតក៏បានកក់កៅអីឆ្ពោះទៅកាន់វគ្គ១៦ក្រុមចុះក្រោយជាមួយក្រុមជម្រើសជាតិឥណ្ឌូនេស៊ីផងដែរ។

យ៉ាងណាមិញបីប្រកួតក្នុងវគ្គចែកពូលក្រុមជម្រើសជាតិថៃបានយកឈ្នះក្រុមជម្រើសជាតិកៀហ្ស៊ីស៊ីស្ថាន ដោយលទ្ធផល២ទល់និង០ ចំណែកប្រកួតទីពីរក្រុមជម្រើសជាតិថៃបានត្រឹមស្មើរគ្នា០ទល់និង០ប៉ុនណ្ណោះជាមួយជម្រើសជាតិអូម៉ង់ ស្របពេលដែលប្រកួតទី៣ជាមួយក្រុមជម្រើសជាតិថៃក៏បានស្មើរគ្នា០ទល់និង០ ជាមួយក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីតផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយក្រុមជម្រើសជាតិថៃក្រោយបញ្ចប់វគ្គចែកពូលពួកគេឈរនៅលេខរៀងទីពីរឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ខណៈក្រុមជម្រើសជាតិឥណ្ឌូនេស៊ីក្លាយជាក្រុមលេខល្អក៏ទទួលបានកៅអីឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយផងដែរ។

គួរបន្ថែមផងដែលថានៅវគ្គ១៦ក្រុមចុងក្រោយក្រុមជម្រើសជាតិឥណ្ឌូនេស៊ីត្រូវជួបតទល់ជាមួយក្រុមជម្រើសជាតិអូស្រ្តាលីនៅថ្ងៃទី ២៨ខែមករា ខាងមុខ ខណៈក្រុមជម្រើសជាតិថៃត្រូវជួបតទល់ជាមួយក្រុមជម្រើសជាតិអ៊ូសបេគីស្ថានក៏ត្រូវធ្វើការប្រកួតនៅថ្ងៃទី៣០ខែមករាខាងមុខនេះផងដែរ៕