* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
តើកីឡាករផល រតនៈ មានចំណុចពិសេសអ្វីបានជាទាក់ចិត្តកីឡាករបារាំងរូបនេះលឿនម្លេះ?
កីឡាករជម្រើសជាតិបាល់ទះកម្ពុជាក៏ដូចជាកីឡាករឆ្នើមរបស់ក្លឹបសមាគមន៍កីឡាបាល់ទះវិសាខផល រតនៈ ហាក់បង្កើតចំណង់មិត្តភាពបានយ៉ាងឆាប់រហ័សជាមួយកីឡាករចំណូលថ្មីរបស់សញ្ជាតិបារាំងរបស់វិសាខាកីឡាករ Francois Rebeyrol ។
យ៉ាងណាមិញបន្ទាប់ពីធ្វើការប្រកួតលក្ខណៈមិត្តភាពជាមួយក្លឹបបាល់ទះ Lavis Long An របស់វៀតណាមកាលពីរសៀលថ្ងៃទី២៤ខែឧសភាកន្លងទៅថ្មីៗនេះ កីឡាករឆ្នើម Francois Rebeyrol ហាក់ទទួលបានអារម្មណ៍កក់ក្ដៅជាខ្លាំងក្នុងការចូលខ្លួនមកប្រកបអាជីពបាល់ទះរយៈពេលខ្លីលើទឹកដីកម្ពុជា អ្វីដែលពិសេសនោះគឺគេទទួលបាននូវការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់អ្នកគាំទ្រនឹងមិត្តរួមក្រុមផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ Rebeyrol បានបង្ហាញនូវអារម្មណ៍ល្អជាមួយកីឡាករផល រតនៈ កោតសរសើរអំពីការរស់រាយរាក់ទាក់គ្រប់ពេលវេលារបស់គាត់ ហើយរតនៈតែងតែញញឹមស្វាគមន៍ដោយភាពស្និតស្នាលបំផុត ហើយគ្រប់គ្នានៅទីនេះសុទ្ធតែទទួលស្វាគមន៍ខ្លួនព្រមទាំងមិត្តរួមសញ្ជាតិរបស់គាត់បានយ៉ាងល្អផងដែរ។
គួររំលឹកផងដែលថាលទ្ធផលដែលទទួលបានពីការប្រកួតមិត្តភាពជាមួយក្លឹប Lavis Long An គឺវិសាខាបានបំបាក់ក្លឹបបាល់ទះរបស់វៀតណាមដោយលទ្ធផល៣សិតទល់និង០ លទ្ធផលនេះធ្វើអោយអ្នកគាំទ្រសប្បាយរីករាយជាខ្លាំង។
គួរបន្ថែមផងដែលថាដោយផ្អែកទៅលើបទពិសោធន៍ក៏ដូចជាការរៀបចំក្រុម Francois Rebeyrol ជឿជាក់ថានឹងទទួលបានលទ្ធផលល្អក្នុងការប្រកួតពានរង្វាន់ Win+ Streak Volleyball Invitational នាទឹកដីតៃវ៉ាន់នៅពេលឆាប់ៗខាងមុខ៕