* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
តើបងប្អូនយល់យ៉ាងណាចំពោះសម្ថតភាពរបស់ដៃគូរវឿន វាសនា កីឡាករ Bryan Bagunas?
ដូចដែលបងប្អូនបានដឹងនឹងបានឃើញអីចឹងកីឡាករសញ្ជាតិហ្វីលីពីន Bryan Bagunas គឺជាដៃគូរដ៏ល្អរបស់កីឡាករកម្ពុជាវឿន វាសនា នៅក្នុងក្លឹបបាល់ទះ Win Streak Taiwan ដោយសម្ថតភាពអ្នកទាំងពីរមានចំណុចល្អរៀងៗខ្លួន។
យ៉ាងណាមិចបើតាមរយៈការបង្ហាញខ្លួនក្នុងការប្រកួតរវាងក្លឹបបាល់ទះ Win Streak ជាមួយក្លឹបបាល់ទះវិសាខារបស់កម្ពុជាកាលពីល្ងាចថ្ងៃទី៣០ខែឧសភាកន្លងទៅនេះ យើងបានឃើញកាន់តែច្បាស់ថាសម្ថតភាពរបស់កីឡាករហ្វីលីពីន Bryan Bagunas ពិតជាល្អលើសពីការគិត ដោយទាំងការវាយសេវា ការម៉ាត់ផ្ដាច់ឬការធ្វើរនាំងជាដើម រូបគេពិតជាធ្វើបានល្អគ្រប់តួរនាទី។
ទោះបីជាយ៉ាងណាដោយការប្រកួតរវាងក្រុមម្ចាស់ផ្ទះជាមួយក្រុមភ្ញៀវវិសាខា ក្នុងពានរង្វាន់ Win Streak Volleyball Invitational លទ្ធផលពិតជាស្វិតស្វាញខ្លាំងណាស់ ពោលការប្រកួតគឺលេងរហូតដល់ទៅ៥សិតឯណោះ ហើយក្នុងការប្រកួតទាំង៥សិតនោះក្លឹបសមាគមន៍កីឡាបាល់ទះវិសាខាក៏បង្ហាញទម្រង់នៃការលេងល្អប្លែកភ្នែកផងដែរ។
គួរបន្ថែមផងដែលថាកីឡាករ Bryan Bagunas គឺជាកីឡាករមួយរូបដែលជាអាវុធគ្រោះថ្នាក់បំផុតរបស់ក្លឹបបាល់ទះ Win Streak TaiWan ជាក់ស្ដែងដូចដែលបងប្អូនអ្នកគាំទ្របានឃើញរូបគេគឺតែងតែធ្វើរឿងដែលយើងនឹកស្មានមិនដល់ជានិច្ចក្នុងអំឡុងការប្រកួត៕