* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
អ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ World Cup 2022 គិតត្រឹមថ្ងៃនេះ.....
ការប្រកួតទាល់ទាត់ពិភពលោកឆ្នាំ២០២២ នៅកាតា បានដំណើរការប្រកួតបាន ២ ថៃ្ងហើយ កីឡាករជាច្រើនមកពី ៣២ ប្រទេសជុំវិញពិភពលោក កំពុងតែប្រកួតប្រជែងគ្នាយ៉ាងពេញទំហឹង និងបញ្ចេញទេពកោសល្យដែលពួកគេមាន ដើម្បីរកជ័យជម្នះជូនក្រុមជម្រើសជាតិរបស់ពួកគេរៀងៗខ្លួន។ ទន្ទឹងនិងនេះផងដែលពួកគេកំពុងតែស្វាតស្វែងក្នុងការរកគ្រាប់បាល់ ដើម្បីកំណត់ថាតើនរណានឹងក្លាយជា Top scorer ប្រចាំការប្រកួតទាល់ទាត់ពិភពលោកឆ្នាំ២០២២ នៅប្រទេសកាតានេះ។
សម្រាប់ខ្សែប្រយុទ្ធ Harry Kane របស់ក្រុមជម្រើសជាតិអង់គ្លេសដណ្តើមបានស្បែកជើងមាសក្នុងព្រឹត្តិការណ៍ World Cup 2018 នៅរុស្សី ដោយឡែកការប្រកួត World Cup 2022 នេះ Kane នៅតែរំពឹងខ្ពស់ក្នុងការឈ្នះស្បែកជើងមាសពីរលើកជាប់ៗគ្នា ដែលគ្មានកីឡាកររូបណាម្នាក់ធ្លាប់ធ្វើបានវាពីមុនមក ប៉ុន្តែខ្សែប្រយុទ្ធរបស់ក្រុម Spurs រូបនេះត្រូវការប្រកួតប្រជែងជាមួយនឹងកីឡាករឆ្នើមៗជាច្រើនដូចជា Cristiano Ronaldo, Lionel Messi, Robert Lewandowski, Neymar, Memphis Depay, Mehdi Taremi , Enner Valencia និងកីឡាករល្អៗជាច្រើននាក់ផ្សេងទៀត។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាករដែលរកគ្រាប់បាល់បានក្នុងព្រឹត្តិការណ៍ FIFA World Cup Qatar 2022 គិតត្រឹមថ្ងៃនេះ៖
១. កីឡាករ Bukayo Saka របស់ក្រុមជម្រើសអង់គ្លេសរកបាន ២គ្រាប់
២.កីឡាករ Enner Valencia របស់ក្រុមជម្រើសជាតិអេក្វាឌ័រ រកបាន ២គ្រាប់
៣.កីឡាករ Mehdi Taremi របស់ក្រុមជម្រើសជាតិអ៊ីរ៉ង រកបាន ២គ្រាប់
៤.កីឡាករ Davy Klaassen របស់ក្រុមជម្រើសជាតិហូឡង់ រកបាន ១គ្រាប់
៥.កីឡាករ Cody Gakpo របស់ក្រុមជម្រើសជាតិហូឡង់ រកបាន ១គ្រាប់
៦.កីឡាករ Jack Grealish របស់ក្រុមជម្រើសអង់គ្លេស រកបាន ១គ្រាប់
៧.កីឡាករ Marcus Rashford របស់ក្រុមជម្រើសអង់គ្លេស រកបាន ១គ្រាប់
៨.កីឡាករ Raheem Sterling របស់ក្រុមជម្រើសអង់គ្លេស រកបាន ១គ្រាប់
៩. កីឡាករ Jude Bellingham របស់ក្រុមជម្រើសអង់គ្លេស រកបាន ១គ្រាប់
១០.កីឡាករ Timothy Weah របស់ក្រុមជម្រើសសហរដ្ឋអាមេរិក រកបាន ១គ្រាប់
១១.កីឡាករ Gareth Bale របស់ក្រុមជម្រើសវេលស៍ រកបាន ១គ្រាប់