កំណត់ត្រាអាក្រក់ទាំង 4 របស់ បីសាចក្រហមក្រោមការដឹកនាំរបស់លោក Erik ten Hag

Manchester United មើលទៅដុនដាមកាន់តែខ្លាំងនាពេលថ្មីៗនេះ បិសាចក្រហមនៅឆ្ងាយពីចំណាត់ថ្នាក់កំពូលនៃតារាង Premier League ឆ្នាំ 2023/2024។ បច្ចុប្បន្ន Manchester United ត្រូវឈរនៅលេខរៀងទី ៧ ក្នុងតារាងដែលមាន ៣១ ពិន្ទុ។ ឱកាសរបស់ Manchester United ក្នុងការប្រជែងពាននៅរដូវកាលនេះពិតជាមានការថយចុះជាមួយនឹងស្ថានភាពបច្ចុប្បន្នរបស់ពួកគេនៅក្នុងក្របខ័ណ្ឌ Premier League ។ 

ក្រឡេកមកមើលកំណត់ត្រាអាក្រក់ទាំង៤ របស់ បីសាចក្រហម Manchester United នៅឆ្នាំ 2023 ក្រោមការដឹលនាំរបស់ Erik ten Hag 

1.ចាញ់21ប្រកួត
ឆ្លងកាត់ឆ្នាំ 2023  Manchester United ធ្វើមិនបានល្អទេ ពោលគឺ បិសាចក្រហមចាញ់ 21 ប្រកួតសម្រាប់ឆ្នាំ2023 ។
កំណត់ត្រានៃការចាញ់ចំនួន 21 ប្រកួតគឺជារឿងដ៏អាក្រក់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ Manchester United ។ កំណត់ត្រាដ៏អាក្រក់បំផុតរបស់ពួកគេបានកើតឡើងនៅឆ្នាំ 1930 ជាឆ្នាំដែលពួកគេបានចាញ់ 30 ប្រកួតក្នុងមួយឆ្នាំ។

2.ធា្លក់ចេញពី Carabao Cup
Manchester United គឺជាជើងឯក Carabao Cup 2022/2023។ បិសាចក្រហមបានក្លាយជាម្ចាស់ជើងឯកបន្ទាប់ពីយកឈ្នះ 2-0 លើក្រុម Newcastle United ក្នុងវគ្គផ្ដាច់ព្រ័ត្រ។ ប៉ុន្តែជាអកុសលនៅរដូវកាលនេះ Newcastle United បានទម្លាក់ Manchester United  ក្នុងវគ្គ 16 ដោយបានតកឈ្នះក្នុលទ្ធផល 3-0 ។

3.ចាញ់ Liverpool 7​​-0
អ្នកគាំទ្រ Manchester United  ប្រាកដជាចាំមិនភ្លេចទអ្វីដែលបានកើតឡើងនៅថ្ងៃទី 5 ខែមីនា ឆ្នាំ 2023។ បិសាចក្រហមបានរងបរាជ័យដ៏អាម៉ាស់បំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។ ក្រុមរបស់ Erik ten Hag បានចាញ់យ៉ាងធ្ងន់ធ្ងរ 7ទល់0 នៅផ្ទះ Liverpool ក្នុងការប្រកួត Premier League ឆ្នាំ 2022/2023។

4.ធ្លាក់ពីពានរង្វាន់ Champion League នៅវគ្គចែកពូល
Manchester United បានឈានដល់វគ្គចែកពូលនៃពានរង្វាន់ Champions League ឆ្នាំ 2023/2024 ដោយជោគជ័យ។ នៅដើមរដូវកាលនេះ ពួកគេមានមហិច្ឆតាចង់ទៅវគ្គបន្ទាប់ ទោះជាយ៉ាងណាក៏ដោយរដូវកាលរបស់ Man United ក្នុងក្របខ័ណ្ឌ Champions League រដូវកាលនេះបានបញ្ចប់ដោយពួក​គេ​បានស្ថិតនៅបានតារាង​ក្នុង​ពូល A។