* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Bayern Munich ចំណាយរហូតដល់ 60 លានអឺរ៉ូ ដើម្បីទិញ Olise ពី Crystal Palace
ខ្សែបម្រើស្លាបស្តាំ របស់ Crystal Palace Michael Olise បានយល់ព្រមចុះកិច្ចសន្យារយៈពេល 5 ឆ្នាំ ជាមួយ Bayern Munich ក្នុងតម្លៃ 60លានអឺរ៉ូ ។

កាលពីរដូវកាលមុន Michael Olise បង្ហាញខ្លួនគួរឱ្យចាប់អារម្មណ៍ជាមួយ Crystal Palace ។ ទោះបីជាគាត់បានចំណាយពេល 60 ថ្ងៃជាមួយនឹងរបួសសរសៃពួរក៏ដោយ Olise អាចរកបាន 10 គ្រាប់និង 6 assists ពីការបង្ហាញខ្លួន 19 ប្រកួតក្នុង Premier League នៅរដូវកាល 2023/2024 ។

ទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍របស់កីឡាករវ័យ 22 ឆ្នាំរូបនេះបានទាក់ទាញចំណាប់អារម្មណ៍របស់ Chelsea, Manchester United និង Newcastle United ។ ប៉ុន្តែនៅទីបំផុត គាត់មានការស្ទាក់ស្ទើរក្នុងការចូលរួមជាមួយ Chelsea ហើយបានជ្រើសរើសចូលរួម Bayern Munich ហើយគាត់នឹងក្លាយជាដៃគូ របស់ Harry Kane នៅតំបន់ប្រយុទ្ធរបស់Bayern ។