ចាំមើលបានមិនបាន? Lewandowski មានបំណងរកគ្រាប់បាល់បាន 35 គ្រាប់ក្នុងរដូវកាលនេះ

Robert Lewandowski ខ្សែប្រយុទ្ធជើងចាស់របស់ Barcelona ដាក់គោលដៅរកគ្រាប់បាល់បាន 35 គ្រាប់សម្រាប់ក្លឹបនៅរដូវកាលនេះ។


ការពិតណាស់ខ្សែប្រយុទ្ធវ័យ 36 ឆ្នាំរូបនេះបានចាប់ផ្ដើមរដូវកាលដ៏ល្អដោយស៊ុតបញ្ចូលទីបាន 4 គ្រាប់ក្នុង 4 ប្រកួត ដែលគាត់សង្ឃឹមថានឹងរក្សាទម្រង់លេងដ៏ល្អរបស់គាត់ និងស៊ុតបញ្ចូលទីបានដល់ទៅ 35 គ្រាប់សម្រាប់ក្រុមអ្នកមានបុណ្យនៅរដូវកាលនេះ ខណៈកាលពីរដូវកាលមុន Lewandowski ស៊ុតបញ្ចូលទីបាន 26 គ្រាប់ក្នុងការបង្ហាញខ្លួន 49 ប្រកួត។


Lewandowski បាននិយាយថា៖
“ ពិតណាស់ខ្ញុំចង់ស៊ុតបញ្ចូលទីច្រើនជាងរដូវកាលមុន។ គោលដៅគឺដើម្បីទទួលបានច្រើនជាង 30 គ្រាប់ ខ្ញុំមិនដឹងទេ ប្រហែលជា 35 គ្រាប់ ” ។

“ វាអាស្រ័យលើក្រុមផងដែរ។ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា​ពួកគេ​នឹង​បង្កើត​ឱកាស​ជាច្រើន​សម្រាប់​ខ្ញុំ​ក្នុង​ការ​រក​គ្រាប់​បាល់ »។