* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
តើមានកីឡដ្ឋានណាខ្លះដែលត្រៀមប្រើប្រាស់ក្នុងព្រឹត្តិការណ៍ UEFA Euro ២០២៤?
ដូចយើងបានដឹងស្រាប់ព្រឹត្តិការណ៍ប្រកួតដណ្ដើមពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប UEFA Euro ២០២៤ គៀកនឹងចាប់ផ្ដើមនាពេលឆាប់ៗនេះហើយ ខណៈព្រឹត្តិការណ៍ដ៏ធំសម្បើមមួយនេះគឺធ្វើឡើងក្នុងប្រទេសអាល្លឺម៉ង។
យ៉ាងណាមិញក្នុងការប្រកួតទាំងមូលអាល្លឺម៉ងត្រូវត្រៀមកីឡដ្ឋានចំនួន១០សម្រាប់ទទួលការប្រកួតទាំងមូល ដោយកីឡដ្ឋានទាំង១០នោះរួមមាន៖
ទី១០ កីឡដ្ឋានដែលទីតាំងក្នុងទីក្រុង Leipzig ដែលជាមានឈ្មោះថា Red Bull Arena ដែលជាកីឡដ្ឋានរបស់ក្លឹបបាល់ទាត់ RB Leipzig ហើយកីឡដ្ឋាននេះអាចផ្ទុកអ្នកគាំទ្របានប្រមាណ៤០០០០នាក់។
ទី៩ កីឡដ្ឋាន Stadion Köln ដែលជាកីឡដ្ឋានផ្ទាល់ខ្លួនរបស់ក្លឹប FC Koin ហើយកីឡដ្ឋាននេះអាចទទួលអ្នកគាំទ្របានប្រមាណ ៤៣០០០នាក់ ស្ថិតនៅទីក្រុង Cologne ។
ទី៨ កីឡដ្ឋានក្នុងទីក្រុង Dusseldorf ដែលមានឈ្មោះថា Düsseldorf Arena កីឡដ្ឋាននេះអាចផ្ទុះកៅអីអ្នកគាំទ្របានចំនួន៤៧០០០កៅអី ក៏ជាទឹកដីផ្ទាល់ខ្លួនរបស់ក្លឹបបាល់ទាត់ Fortuna Düsseldorf។
ទី៧ កីឡដ្ឋាន Volksparkstadion មានទីតាំងក្នុងទីក្រុង Hamburg ដែលកីឡដ្ឋាននេះអាចផ្ទុកអ្នកគាំទ្របានចំនួន ៤៩០០០នាក់ ហើយទីនេះគឺជាកីឡដ្ឋានក្នុងដីរបស់ក្លឹបបាល់ទាត់ Hamburger SV។
ទី៦ កីឡដ្ឋានក្នុងទីក្រុង Frankfurt មានឈ្មោះថា Frankfurt Arena ដែលជាកីឡដ្ឋានផ្ទាល់ខ្លួនរបស់ក្លឹបបាល់ទាត់ Eintracht Frankfurt មានសម្ថតភាពអាចផ្ទុកកៅអីអ្នកទស្សនាបានចំនួន ៤៧០០០កៅអី។
ទី៥ កីឡដ្ឋាន Arena AufSchalke ដែលមានទីតាំងក្នុងទីក្រុង Gelsenkirchen មានសម្ថតភាពអាចផ្ទុកអ្នកគាំទ្របានចំនួន ៥០០០០នាក់ ហើយនេះគឺជាកីឡដ្ឋានផ្ទាល់ខ្លួនរបស់ក្លឹបបាត់ Schalke 04។
ទី៤ កីឡដ្ឋានរបស់ក្លឹបបាល់ទាត់ Stuttgart ដែលមានទីតាំងក្នុងទីក្រុង Stuttgart ហើយកីឡដ្ឋានមួយនេះមានឈ្មោះថា Stuttgart Arena ដែលអាចផ្ទុកកៅអីអ្នកគាំទ្របានប្រមាណ ៥១០០០នាក់។
ទី៣ កីឡដ្ឋានមានអាយុកាលដ៏វែង គឺកីឡដ្ឋាន Westfalenstadion ដែលទឹកដីផ្ទាល់ខ្លួនរបស់ក្លឹបបាល់ទាត់ Borussia Dortmund ហើយកីឡដ្ឋានដ៏ត្រជាក់ត្រជុំមួយស្ថិតក្នុងទីក្រុង Dortmund ដែលអាចទទួលអ្នកគាំទ្របានប្រមាណ ៦២០០០នាក់។
ទី២ កីឡដ្ឋានដ៏ល្បីរបស់ក្លឹប FC Bayern Munich ដែលមានឈ្មោះថា Allianz Arena កីឡដ្ឋានមួយនេះមានទីតាំងក្នុងទីក្រុង Munich ដោយក្នុងកីឡដ្ឋានអាចទទួលអ្នកគាំទ្របានចំនួន ៦៦០០០នាក់ផងដែរ។
និងទី១ កីឡដ្ឋានរបស់រដ្ឋាភិបាលទីក្រុង Berlin ដែលមានឈ្មោះថា Olympiastadion Berlin ដោយបច្ចុប្បន្នកីឡដ្ឋាននេះត្រូវបានអនុញ្ញាតិអោយក្លឹបបាល់ទាត់ Hertha Berlin ប្រើប្រាស់ក្នុងនាមជាកីឡដ្ឋានក្នុងដីរបស់ខ្លួន ខណៈកីឡដ្ឋានដ៏ចាស់វង្សាមួយនេះអាចទទួលអ្នកគាំទ្របានចំនួន ៧១០០០នាក់ឯណោះ។
គួរបន្ថែមផងដែលថាកីឡដ្ឋានទាំង១០ខាងលើសុទ្ធសឹងតែជាកីឡដ្ឋានដ៏ប្រណិតក្នុងប្រទេសអាល្លឺម៉ង់ដើម្បីទទួលការប្រកួតព្រឹត្តិការណ៍ UEFA Euro ២០២៤ ខណៈគ្រប់កីឡដ្ឋានទាំង១០ខាងលើមានតែកីឡដ្ឋាន Red Bull Arena របស់ RB Leipzig ប៉ុនណ្ណោះដែលផ្ទុកអ្នកគាំទ្របានតិចជាងគេ៕